ខ្មាន់កាំភ្លើងបានជិះរថយន្តមកបាញ់រះ ជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE ក្នុងខណ្ឌ 7មករា រួចគេចខ្លួនបាត់

ភ្នំពេញ ៖ ខ្មាន់មួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈាន ចូលថ្ងៃព្រហស្បតិ៏ ទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួនពីរគ្រឿងម៉ាកហ្វត ពណ៌ស និងម៉ាកអាលផាត ពណ៌ខ្មៅដោយមិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តហើយជនសង្ស័យដែលជិះក្នុងរថយន្តហ្វត បានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើអគារខនដូSKY LINE បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ប្រភពដដែលបានបន្តទៀតថាក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់រួចមកក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់និងមានអក្សរ៣សាសន៏ អក្សរចិន អក្សរវៀតណាម និងអក្សរខ្មែរ នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើតគិចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងពិនិត្យជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុរួចបានប្រមូលវត្ថុតាងមួយចំនួនទុកប្រគល់ជូនជំនាញដើម្បីធ្វើការសាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner