សម្តេចតេជោ គាំទ្រការសម្រេច របស់ តុលាការផ្តន្ទាទោសជន ក្បត់ជាតិ សម រង្ស៊ី ដាក់គុក មួយជីវិត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកាត់ទោសរបស់តុលាការទៅលើទណ្ឌិត សម រង្ស៉ី ឱ្យជាប់ពន្ធនាគារមួយជីវិត គឺជារឿងដ៏ត្រឹមត្រូវបំផុត ដោយសារតែមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា ទណ្ឌិតក្បត់ជាតិនោះព្រមព្រៀងកាត់ទឹកដី ទៅឱ្យជនបរទេសដែលជាជនជាតិភាគតិច។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើអាចធ្វើជាមេដឹកនាំកម្ពុជាបែបណាទៅ បើខ្លួនមិនទាន់មានអំណាចផង ខ្លួនទៅចុះហត្ថលេខាប្រគល់ឱ្យទឹកដីទៅឱ្យជនបរទេស រហូតដល់ទៅដល់៤ខេត្ត ហើយធ្វើការបកស្រាយថា​ ដើម្បីផ្តល់នូវសិទ្ធិសម្រាប់ជនជាតិដើមភាគតិច។ កម្មវិធីចុះហត្ថលេខានោះ មានទង់ជាតិអាមេរិក ទង់ជាតិកម្ពុជា និងទង់ជាតិម៉ុងតាញ៉ាដែលជាក្រុមអបគមន៍ប្រឆាំងរដ្ឋាភិបាលនៅវៀតណាម។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner