បាតុករ ១១នាក់ត្រូវបានចាប់ខ្លួន ខណៈកងកម្លាំងសន្ដិសុខ ៩នាក់បានរងរបួស ក្នុងការប៉ះទង្គិចរវាងបាតុករជាង ៧ម៉ឺននាក់ជាមួយកងកម្លាំងសន្ដិសុខនៅទីក្រុងប៉ារីស 🇫🇷
អត្ថបទដោយ៖
AMS OneMinute
កាលពីថ្ងៃទី១៨ តុលា មនុស្សជាង ៣០ម៉ឺននាក់បានធ្វើបាតុកម្មតាមដងផ្លូវនានានៅទូទាំងប្រទេសបារាំង ដើម្បីទាមទារតម្លើងប្រាក់បៀរវត្សរ៍ ខណៈបច្ចុប្បន្ន បារាំងកំពុងប្រឈមនឹងអត្រាអតិផរណាខ្ពស់ ៦,៦% និងវិបត្តិថាមពល។
ក្នុងការប៉ះទង្គិចរវាងបាតុករជាង ៧ម៉ឺននាក់ជាមួយកងកម្លាំងសន្ដិសុខនៅទីក្រុងប៉ារីស បាតុករ ១១នាក់ត្រូវបានចាប់ខ្លួន ខណៈកងកម្លាំងសន្ដិសុខ ៩នាក់បានរងរបួស ហើយហាងទំនើបជាច្រើនទៀតត្រូវបានបំផ្លាញ – PandaPaws







