ខ្ទឹមក្រហមផ្តល់ជាម្ហូប និងឱសថព្យាបាលរោគជំងឺ

បើទោះបីខ្ទឹមក្រហម(Shallot)គេពុំសូវឃើញប្រើប្រាស់ក្នុងផ្នែកម្ហូបច្រើន ដូចជាខ្ទឹមស ក៏ពិតមែន ប៉ុន្តែវាមានអត្ថប្រយោជន៍មិនចាញ់គ្នាឡើយ។

បើតាមទំព័យហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ជាទូទៅខ្ទឹមក្រហមមានកម្ពស់២០-៣០ស.ម មើមរាងមូលទ្រវែងនៅក្នុងស្រោមស្តើងពណ៌ក្រហម សាច់ខាងក្នុងពណ៌សលាយក្រហមមានច្រើនក្លែប និងច្រើនស្រទាប់។ ស្លឹកពណ៌បៃតងប្រហោងពីគល់រហូតដល់ចុង ចេញពីមើមហើយមានច្រើនដុះជាគុម្ព។ ទងទម្រកញ្ចុំផ្កា (peduncle) មានប្រហោងក្នុងដុះចេញពីមើមចំកណ្តាលគុម្ពស្លឹក។

ផ្កាពណ៌ផ្កាឈូក ឬខៀវរាងស្វាយ លាយស ផ្តុំជាកញ្ចុំមូល (globose) នៅចុងគោល ទម្រកញ្ចុំផ្កា ។ ផ្កាមានត្របក ៣ (sepals) និងស្រទាប់៣ (petals) កេសរឈ្មោល ៦ មានទងវែង និងកេសរញីមូលទ្រវែងបន្តិចមាន ៣ក្លែប។ ផ្លែស្ងួតមូលវែង (ovoid) ៥-៦ x ៣ស.ម អាចបែកជា៣ផ្នែក មានគ្រាប់ច្រើនពណ៌ខ្មៅ ។ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឆួលខ្លាំង ។ ខ្ទឹមក្រហមតែងចេញផ្កានៅខែ មិថុនា-កក្កដា និងបន្តពូជដោយមើម។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស៖គ្រឿងទេស គ្រឿងផ្សំបន្ថែមជួយឱ្យអាហារមានក្លិនឈ្ងុយ។

ដោយឡែកបើយោងតាមការស្រាវជ្រាវបានបង្ហាញថា ខ្ទឹមក្រហមអាចជួយព្យាបាលរោគជំងឺមួយចំនួនដូចជា៖ថែរក្សាតម្រងនោម,កម្ចាត់បញ្ហាផ្លូវដង្ហើម,ជួយរំលាយអាហារ,កម្ចាត់បាក់តេរីក្នុងមាត់, ជួយបំបាត់រោគជំងឺពោះវៀន និងព្យាបាលឈឺសន្លាក់ជាដើម ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner