កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ សហការជាមួយ កម្លាំងសង្កាត់ រដ្ឋបាលព្រៃឈើ ចុះបង្គ្រាបករណីជួញដូរសត្វព្រៃ នៅចំណុច ក្នុងផ្សារបានលុង

រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជរដ្ឋខេត្តរតនគិរី ។

នៅវេលាម៉ោង ០៨.៣០ នាទី ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងចំនួន ០៦ នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក កែវ ចាន់រី មេបញ្ជាការរង មធ្យោបាយ រថយន្ត ០១គ្រឿង សហការជាមួយ កម្លាំង សង្កាត់ រដ្ឋបាលព្រៃឈើបានលុង ចុះបង្គ្រាបករណីជួញដូរសត្វព្រៃ នៅចំណុច ក្នុងផ្សារបានលុង ( ផ្នែកខាងត្បូង) ស្ថិតក្នុងភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានចាប់យកវត្ថុតាងរួមមានៈ សាច់ជ្រូកព្រៃចំនួន ១៤ គីឡូក្រាម សាច់ត្រកួតចំនួន ៣ គីឡូក្រាម សាច់ឈ្លូសចំនួន ៧ គីឡូក្រាម សរុប:ចំនួន ២៤ គីឡូក្រាម ។

បច្ចុប្បន្នៈ វត្ថុ តាង ខាងលេី បានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីបានលុង ដេីម្បី ចាត់តាមនីតិវិធីបន្ត ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner