ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ចំនួន២រូបគឺ ឯកឧត្តម ជីវ សុងហាក់ និងឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានរៀបចំឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រវាងក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ក្មុងកិច្ចប្រជុំអន្តរក្រសួងនេះគេឃើញមានតំណាងមកពីក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ៕ ដោយ៖ម៉ាដេប៉ូ


