កុមារចំនួន ៩៩នាក់ស្លាប់ ដោយសាររបួសក្រលៀនស្រួចស្រាវ ខណៈអាជ្ញាធរឥណ្ឌូនេស៊ីហាមប្រើទឹកស៊ីរ៉ូជាឱសថ

ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី បាននិយាយថា កុមារចំនួន ៩៩នាក់បានស្លាប់ ដោយសាររបួសក្រលៀនស្រួចស្រាវ ក្នុងឆ្នាំនេះ ហើយបានហាមប្រាមការលក់ទឹកស៊ីរ៉ូជាឱសថ ជុំវិញទំនាក់ទំនងដែលអាចកើតមានចំពោះការស្លាប់។

ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានរកឃើញករណី២០៦ នៃការបាត់បង់មុខងារតម្រងនោមភ្លាមៗ ក្នុងចំណោមកុមារ គិតត្រឹមថ្ងៃទី ១៨ ខែតុលា។ ប្រភពបានបន្ថែមថា ភាគច្រើននៃកុមារទាំង៩៩នាក់ ដែលបានស្លាប់ គឺមានអាយុក្រោម ៥ ឆ្នាំ។

ក្រសួងសុខាភិបាលបន្ថែមទៀតថា សារធាតុផ្សំដែលអាចបង្កឱ្យមានរបួសក្រលៀនស្រួចស្រាវត្រូវបានគេរកឃើញនៅក្នុងទឹកស៊ីរ៉ូដែលផ្តល់ឱ្យកុមារ។ រដ្ឋាភិបាលបានបញ្ជាឱ្យផ្អាកវេជ្ជបញ្ជាសម្រាប់និងការលក់ថ្នាំស៊ីរ៉ូទាំងអស់។

អង្គការសុខភាពពិភពលោកបាននឹងកំពុងធ្វើការស៊ើបអង្កេតមួយ បន្ទាប់ពីកុមារ ៧០ នាក់បានស្លាប់ដោយសាររបួសក្រលៀនស្រួចស្រាវត្រូវបានរាយការណ៍ ប្រទេសហ្គាំប៊ី ក្នុងតំបន់អាហ្រ្វិក។

អង្គការសុខាភិបាលពិភពលោក (WHO) កាលពីថ្ងៃទី ៥ ខែតុលា បានចេញសេចក្តីជូនដំណឹងមួយសម្រាប់ថ្នាំក្អក និងស៊ីរ៉ូត្រជាក់ចំនួន ៤ សង្ស័យថាមានទំនាក់ទំនងនឹងការស្លាប់។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូណេស៊ីនិយាយថា ផលិតផលទាំងបួននេះ មិនមានក្នុងប្រទេសទេ៕ ប្រភពពី NHK , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner