ប្រាក់ដុងវៀតណាមបន្តធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារ មកនៅត្រឹម ២៤,៥៧០
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ប្រាក់ដុង វៀតណាម បានបន្តធ្លាក់ចុះ សម្រាប់វគ្គទី ១២ ដោយបានធ្លាក់ចុះ ០.១៦% បើធៀបនឹងប្រាក់ដុល្លារ នៅព្រឹកថ្ងៃសុក្រ ទី២១ តុលានេះ ក្នុងនោះ ប្រាក់ដុងបានជួញដូរ នៅត្រឹម២៤,៥៧០ បើធៀបនឹងប្រាក់ដុល្លារ។
រហូតមកដល់ពេលនេះ ប្រាក់ដុងបានធ្លាក់ចុះ ៧.៦% បន្ទាប់ពីការដំឡើងអត្រាការប្រាក់ នាពេលថ្មីៗនេះ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីទប់ទល់អតិផរណា។សន្ទស្សន៍គោលរបស់វៀតណាម (VNI) បានធ្លាក់ចុះ ០.៨៧% ដោយសារតែសាច់ប្រាក់ទន់ខ្សោយ។
ធនាគារកណ្តាលកាលពីថ្ងៃទី ១៧ ខែតុលា បានពង្រីកការជួញដូរអត្រាប្តូរប្រាក់ដល់ ៥.០% ពី ៣.០% បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណដុង ដែលបណ្តាលមកពីការប្រែប្រួល នៅក្នុងទីផ្សារពិភពលោក៕
ប្រភពពី VNexpress , ប្រែសម្រួល៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ