អង្គភាពប្រឆាំងអំពើពុករលួយជូនដំណឹងពីប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានចេញសេចក្តីជូនដំណឹងមួយស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ដែលគិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២២ខាងមុខ។
បើយោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២២ដែលបានចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិន ទៀងបានបញ្ជាក់ថា៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) មានកិត្តិយស សូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំនៅគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ឱ្យបានជ្រាបថា៖ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ នឹងដំណើរការជា រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ០៨:០០ ព្រឹក រហូតដល់ម៉ោង ០៥:០០ ល្ងាច រយៈពេលមួយខែពេញ គិតចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់បន្ថែមថា៖ពេញមួយខែមករា ឆ្នាំ២០២៣ អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចអញ្ជើញមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅថ្ងៃណាក៏បាន ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ សូមអនុញ្ញាតរៀបចំកម្មវិធីទទួលជាពិសេស សម្រាប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ៕ (សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
ដោយ៖ម៉ាដេប៉ូ



