ឆេះរោងសិប្បកម្មផលិតបាយក្ដាំងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងថ្ងៃ នៅខណ្ឌច្បាអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រោងសិប្បកម្មផលិតបាយក្ដាំង មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនិងរាយការប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់អាជីវកម្មឈ្មោះ សួន ឌួង ភេទប្រុសអាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុកម្មករធ្វើការជាធម្មតាហើយពេលដែលកំពុងធ្វើការសុខៗ ក៏ស្រាប់ តែធ្លាយបំពុងផ្សែងចំហុយបាយក្ដាំង បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង ។

ក្នុងប្រតិបត្តិការនេះដែរកម្លាំងសមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គីភ័យចំនួន៨ គ្រឿងទៅដល់កន្លែងកើតហេតុនិងប្រើប្រាស់អស់ទឹក២ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង តែបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ  និង មិនបណ្តាលរាលដាលដល់ផ្ទៈផ្សេងទៀតទេ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner