នគរបាលប៉ុស្ដិ៍ច្បារអំពៅ២ ចាប់ខ្លួនជនសង្ស័យម្នាក់ (ករណីជួញដូរគ្រឿងញៀន)

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ១នាក់ នៅសំណង់មិនរៀបរយ (ថ្មសាន) ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ។
     ជនសង្ស័យខាងលើមានឈ្មោះ ហេង គីមឡាយ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
    ចំណែកវត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) សរុបចំនួន១៦កញ្ចប់ (០១កញ្ចប់ថង់ធំល្មម,១៥កញ្ចប់ថង់តូច)។
-ទុយោជ័រសម្រាប់ចូកគ្រឿងញៀន០១ និងកូនកន្ត្រៃ០១។
    ក្រោយពីនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ សាកសួរ និងកសាងសុំរឿងរួចរាល់ ជនសង្ស័យខាងលើត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner