ទីប្រឹក្សារាជរដ្ឋាភិបាល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូពេទ្យ អ្នកជម្ងឺ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ ដើម្បីអបអរសាទរពិធីបុណ្យគម្រប់ខួបលើកទី១៨ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំគណៈប្រតិភូ អន្តរក្រសួង អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងសួរសុខទុក្ខ និងនាំមកនូវអំណោយមួយចំនួនមកចែកជូនបងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យពហុព្យាបាលសម្តេចឪ សម្តេចម៉ែ គ.មលេខ៦ ខណ្ឌឬស្សីកែវ ដើម្បីសម្តែងនូវមនោសញ្ចេតនា អបអរសាទរ ប្រកបដោយគរវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតក្នុងទិវាដ៏ប្រកបដោយអភិលក្ខិតសម័យ សិរីមង្គលដ៏រុងរឿង ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី១៨ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅវ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។
មានប្រសាសន៍សំណេះសំណាល នៅក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បាននាំមកជាមួយនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចទាំង៣ មានសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិក គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ព្រមទាំងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅទីនេះ សូមបានប្រកនូវសុខសិរី ជ័យមង្គលគ្រប់ប្រការ នរទុក្ខ និងរភ័យ កំបីមានឧបសគ្គ័អ្វីមកបៀតបៀនបានឡើយ។
ឯកឧត្តម មានប្រសាសន៍បន្ថែមថា ជារៀងរាល់ឆ្នាំ គណៈកម្មាធិការអន្តរក្រសួង តែងតែចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចលោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងឱកាពិធីបុណ្យជាតិសំខាន់ៗ ។ ដោយឡែកថ្ងៃនេះ ការមកសួរសុខទុក្ខ នៅនៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ទៅលើការចូលរួមចំណែកយ៉ាងសកម្មរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យគ្រប់ជាន់ថ្នាក់ ក្នុងកាតព្វកិច្ចថែទាំងអ្នកជំងឺ ប្រកបដោយទឹកចិត្តមេត្តាធម៌ ករុណាធម៌ មនុស្សធម៌ពិសេសបានប្រកាន់ខ្ជាប់នូវក្រមសិលធម៌ប្រកបដោយកាយវិការ សុភាពរាបសារ វាចាផ្អែមល្លែម រួសរាយរាក់ទាក់ ដែលជាកំលាំងលើកទឹកចិត្តមួយចំណែកធំធ្វើឱ្យអ្នកជំងឺ និងសាធារណៈជនទូទៅសប្បាយរីករាយ ដឹងគុណ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត។
ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើឱ្យប្រទេសជាតិមានការប្រែប្រួល អភិវឌ្ឍនលើពហុវិស័យ ជាមួយសុខសន្តិភាពគ្រប់ទីកន្លែង បានលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការ បុគ្គលិក កម្មករ និងប្រជាជនទូទាំងប្រទេស មានជីវភាពរស់នៅសមរម្យ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ដែលទាំងអស់នេះគឺជាមោទនភាព ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម ឈិន កេតនា ក៏បានផ្តាំផ្ញើរដល់បងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅទីនេះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាព ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។
គណៈប្រតិភូ បាននាំមកជាមួយនូវ សម្ភារៈមួយចំនួនមកចែកជូនបងប្អូន ក្នុងម្នាក់ៗទទួលបាន មី ត្រីខ ស្ករស ទឹកដោះគោ នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួន ចែកជូន ដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅទីនេះផងដែរ។
លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងប្អូនអ្នកជំងឺដែលបានទទួលអំណោយពីអន្តរក្រសួង ស្ថាប័ន នៅក្នុងឱកាសនេះ សូមលើកដៃ ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អ កម្លាំងមាំមួន និងព្រះបញ្ញាញាណវៀងវៃ ដើម្បីព្រះអង្គទ្រង់គ់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាជានិម្មិតរូប នៃឯកភពជាតិ និរន្តរភាពជាតិ និងជាម្លប់ដ៏ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន រុងរៀងដល់ប្រជានរាស្រ្តរបស់ព្រះអង្គ ជាអង្វែងតរៀងទៅ៕ ដោយ៖ ង៉ាន់ ទិត្យ


