រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាផ្គត់ផ្គង់ រវាងអ្នកផលិត និងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុច្ចរិតភាព

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកប ដោយសុច្ចរិត និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងM/SMEs ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ក្រោមអធិបតីភាព លោក សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោកស៊្រន សំឫទ្ធី អភិបាលរងខេត្តនិងជាអនុប្រធានគណ:កម្មាធិការជំរុញភូមិ១ផលិតផល១ខេត្ត និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អ្នកផលិតនិងអ្នកទិញ តំណាងនិស្សិតសិក្សាជំនាញកសិកម្មនិងអង្កការដៅគូរផងដែរ។

គោលបំណងនៃវេទិកានេះ គឺដើម្បីឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផល និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១។

ចំពោះគោលការណ៍ណែនាំខាងលើនេះ ក៏មានបំណងជំរុញឲ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ ពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យបានយល់ច្បាស់បន្ថែមទៀត អំពីសារៈសំខាន់និងផល ប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ ផលិតផល១ ដើម្បីធ្វើយ៉ាងណាឲ្យការប្រើប្រាស់ផលិតផលក្នុងស្រុក និងជម្រុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner