លោក ប្រធានមន្ទីរផែនការខេត្ត សិក្ខាសាលា សមាហរណកម្មបីឆ្នាំរំកិល(២០២៣-២៥) ថ្នាក់ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សិក្ខាសាលា សមាហរណកម្មបីឆ្នាំរំកិល(២០២៣-២៥) ថ្នាក់ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យ ធ្វើបន្តបន្ទប់បាន៤ស្រុកហើយ មកទល់ថ្ងៃទិ២១ ខែតុលា ឆ្នាំ២០២២ ។
យោងមន្ត្រីទីចាត់ការវិនិយោគនៃសាលាខេត្តបន្ទាយមានជ័យនិងសាលាស្រុកនានាឱ្យដឹងថ្ងៃទី២១ខែតុលាថា សិក្ខាសាលា សមាហរណកម្មបីឆ្នាំរំកិល (២០២៣-២៥) ថ្នាក់ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យធ្វើបន្តបន្ទប់បាន៤ស្រុកហើយ មកទល់ថ្ងៃនេះ មាននៅស្រុកថ្មពួក ស្វាយចេក មង្គលបូរីនិងព្រះនេត្រព្រះ ។
ចំពោះស្រុកព្រះនេត្រព្រះ លោក ស្រី រស់ សុផានី អភិបាល រង ខេត្ត បន្ទាយមានជ័យ បានអញ្ជើញជាអធិបតី និងចូលរួមដោយលោកស្រីព្រំ ស៊ីណា ប្រធានមន្ទីរផែនការខេត្ត លោក ឃូ ពៅ អភិបាល ស្រុក , លោកកែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ តំណាងមន្ទីរ អង្គភាព មេឃុំ ទាំង ៧ ទូទាំង ស្រុក ដៃគូអភិវឌ្ឍន៍ក្រៅរដ្ឋាភិបាលនិង ឯកឯកជនពាក់ព័ន្ធ ។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះឱ្យដឹងថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌរយ:ពេលកន្លងមក រដ្ឋបាលស្រុកបានស្វះស្វែងគៀងគរប្រមូលផ្តុំធនធានដោយសម្រេចបាននូវស្នាដៃជាច្រើនលើភារកិច្ចកសាង អភិវឌ្ឍន៍ធនធានមនុស្ស បរិស្ថាន អនាម័យ សំខាន់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកម្ពស់សុវត្ថិភាព សន្តិសុខសាធារណ:ទូទៅអោយបានល្អ ។
លោកបន្តថា បំណងនៃសិក្ខាសាលានេះ គឺចង់ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅសុខដុមរមនា ជីវភាពសមស្រប ធូរធា ហើយបានបន្តចូលរួមលើការអភិវឌ្ឍន៍ស្រុក អោយបានលទ្ធផលល្អ មានប្រសិទ្ធភាព មានសោភ័ណភាព ដោយស្មារតីទទួលខុសត្រូវ ។
លោកស្រី ព្រំ ស៊ីណា ប្រធានមន្ទូរផែនការខេត្តបន្ទាយមានជ័យអោយដឹងដែរថា ចំពោះវិស័យសង្គមកិច្ច ក៏មានការប្រែប្រួលឈានឡើងជាលំដាប់ បង្កលក្ខណ:ឱ្យប្រជាពលរដ្ឋមានជីវភាពនិងការស់នៅកាន់តែប្រសើរឡើង ជាមួយនឹងការពង្រឹងការអនុវត្តច្បាប់ ការគោរពសិទ្ធិមនុស្ស ។
លោកស្រីបន្តថា ស្រុកនិងមូលដ្ឋាន សូមដឹងគុណចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ស្ថាប័ននានានិងមន្ត្រីរាជការ ការិយាល័យជុំវិញស្រុក អាជីវករ អង្គការជាតិ អន្តរជាតិ ពលរដ្ឋដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ ។
លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:សមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ ស្រុកក្រុង២០២៣-២៥ នៅថ្នាក់ស្រុកនាពេលនេះ គឺជាដំណើរការដែលរៀបចំឡើងនេះដើម្បីគាំទ្រគម្រោងសកម្មភាពអភិវឌ្ឍន៍ដែលបានធ្វើឡើងអិយស៊ីសង្វាក់គ្នាទីនឹងគោលនយោបាយយុទ្ធសាស្ត្រ សកម្មភាពនានារបស់មន្ទីរជំនាញនិងអង្គការជាតិ អន្តជាតិដែលមានទំនាក់ទំនងគ្នាដើម្បីប្រមូលផ្តុំធនធានសម្រាប់សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានស្រុក ឃុំ ។
លោកស្រី រស់ សុផានីបន្តថា ឆ្នាំ២០២៣ ខាងមុខ សកម្មភាពអទិភាពឃុំ ដែលស្មើឡើងមានចំនួន ៨២៩គម្រោង។ ក្នុងនោះវិស័យសេដ្ឋកិច្ចមាន ២០០គម្រោង ផ្នែកសង្គមកិច្ច ២៩៨គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងបម្រែបម្រួលអាកាសធាតុមាន ១៤៥គម្រោងនិងផ្នែករដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណ:មាន ១៨២គម្រោង ។
អង្គសិក្ខាសាលាបានពិភាក្សានិងផ្តល់អនុសាសន៍មួយចំនួនដូចជា ការប្រើប្រាសតារាងសកម្មភាពអាទិភាពរបស់ស្រុក ឃុំតាមរយ:ការពិភាក្សាពីប្រភពទិន្នន័យផែនទីនិងភ្ជាប់ជាមួយរបាយការណ៍លទ្ធផលអនុវត្ត។ ពិភាក្សារកវិធានការទាក់ទាញគ្រប់ប្រភពមកគាំទ្រសកម្មភាពអាទិភាពរបស់ឃុំ ស្រុក។
និងកិច្ចសហការគ្នារវាងមន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិផ្នែកឯកជន ៕ ឃិន គន្ធា



