សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ពីការរកឃើញវត្ថុបុរាណជាបន្ដបន្ទាប់ នៅតំបន់អង្គរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីការរកឃើញវត្ថុបុរាណដែលបានផុសចេញពីដី និងកាយឃើញជាបន្តបន្ទាប់នៅតំបន់អង្គរ ដែលអាចទាក់ទងនឹងជំនឿអ្នកថែរក្សាអង្គរបង្ហាញឱ្យឃើញ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពីធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលយល់ព្រមផ្លាស់ទីលំនៅចេញពីរមណីយដ្ឋានអង្គរ ទៅតំបន់ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការរកឃើញនេះ អាចមកពីការទប់ស្កាត់ចោរលួចវត្ថុបុរាណ ដែលមានប្រសិទ្ធិភាពនៅកម្ពុជា។

សូមជម្រាបថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ វត្ថុបុរាណជាបន្តបន្ទាប់ ត្រូវបានរកឃើញផុសចេញពីដី និងកាយរកឃើញនៅតំបន់អង្គរ។ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ ។

ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner