អ៊ុយក្រែនផ្ញើការព្រមានយ៉ាងខ្លាំងដល់បេឡារូស ដើម្បីសម្តែងការប្រឆាំងនឹងការចង់ចូលរួមក្នុងសង្រ្គាមរុស្ស៊ី

កៀវ៖ អ៊ុយក្រែនបានបញ្ជូនការព្រមានយ៉ាងម៉ឺងម៉ាត់មួយទៅកាន់ប្រទេសបេឡារូស បន្ទាប់ពីប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Alexander Lukashenko កាលពីសប្តាហ៍មុន បាននិយាយថា យោធារបស់គាត់អាចនឹងចូលរួមក្នុងសង្គ្រាមរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។

ទីបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញផ្សាយវីដេអូអំពាវនាវមួយក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដោយជំរុញឱ្យបេឡារូសបញ្ឈប់ការចូលរួមក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយព្រមានថា ពួកគេនឹងសងសឹកវិញ ប្រសិនបើបេឡារូសហ៊ានធ្វើបែបនេះ។ វីដេអូអំពាវនាវខាងលើនេះបានបញ្ជាក់ថា អ៊ុយក្រែនមិនដែលគំរាមកំហែងបេឡារូសទេ ហើយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈមក កងទ័ពអ៊ុយក្រែនមិនដែលឆ្លើយតប ចំពោះការពិតដែលថា ការវាយប្រហារតាមផ្លូវអាកាស កាំភ្លើងធំ និងមីស៊ីលកំពុងត្រូវបានបាញ់ចេញពីទឹកដីបេឡារូសមកលើអ៊ុយក្រែនទេ។

វីដេអូអំពាវនាវដែលត្រូវបានបង្ហោះនៅលើគេហទំព័រហ្វេសបុករបស់នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្រ្ត នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននេះ ក៏បានព្រមានផងដែរថា ប្រសិនបើកងទ័ពបេឡារូសគាំទ្រការឈ្លានពានរបស់រុស្ស៊ី នោះយើងនឹងធ្វើការឆ្លើយតបវិញ… យើងនឹងឆ្លើយតបយ៉ាងតឹងរ៉ឹង ដូចដែលយើងឆ្លើយតបចំពោះអ្នកឈ្លានពានទាំងអស់នៅលើទឹកដីរបស់អ៊ុយក្រែន៕ ប្រភព៖ Newsweek ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner