សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចាកចេញរបស់ពលរដ្ឋពីរមណីយដ្ឋានអង្គរ ជាជម្រើសដ៏វៃឆ្លាត

ភ្នំពេញ៖ ជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ ចំនួន ៣២០០ គ្រួសារ ដែលបានស្ម័គ្រចិត្តរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់ពាក់ស្នែង ក្នុង ស្រុក អង្គរធំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការចាកចេញរបស់ប្រជាពលរដ្ឋពីរមណីយដ្ឋានអង្គរ ជាជម្រើសដ៏វៃឆ្លាត ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹក ពី អតីតកាល ដែលតំបន់ ពាក់ស្នែង ជា សមរភូមិ ដែរ បប៉ុន្តែឥឡូវនេះ បាន ក្លាយ ទៅ ជា តំបន់ អភិវឌ្ឍ ន៍ ដោយ បាន ស្នើ ឱ្យ ក្រុម ការងារ ទាំងអស់ ខិតខំ រៀប ចំ ឱ្យ បាន ឆាប់ រហ័ស ដើម្បី ផ្តល់ ជូន បង ប្អូន ប្រជាពលរដ្ឋ បាន មក រស់ នៅ ផ្លាស់ ប្តូរ រើលំ នៅដ្ឋាន ពី តំបន់ រមណីយដ្ឋានអង្គរ មកតំបន់អភិវឌ្ឍពាក់ស្នែងនេះ។

ជាមួយនេះ សម្តេច ក៏បានចាត់ទុកការចាកចេញរបស់បងប្អូន ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍនេះ ជាការសម្រេចចិត្តដ៏វៃឆ្លាត ដើម្បី ទទួល បាន នូវ កម្មសិទ្ធិដ៏ស្របច្បាប់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន អរគុណ ចំពោះ ការយោគ យល់ របស់ ប្ប្រជាពលរដ្ឋ ដែលមាន ការយោគ យល់ ដល់ រាជរដ្ឋាភិបាល លើ គោល នយោបាយ ផ្លាស់ប្តូរ ទី លំ នៅ របស់ ប្រជាពលរដ្ឋ ពី តំបន់ រមណីយដ្ឋាន អង្គរ មករស់នៅតំបន់ពាក់ស្នែង នេះ ដែលជា ការ យោគយល់ ដល់ ជាតិ យើង ទាំង មូល ។

សូមជម្រាបថា ប្រជាពលរដ្ឋដែល ស្ម័គ្រចិត្តរើ លំនៅដ្ឋាន ចេញ ពី តំបន់ រមណីយដ្ឋានអង្គរ ទៅ រស់ នៅ តំបន់ អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោល នយោបាយ ឧបត្ថម្ភ នានា ដូច នឹង ប្រជាពលរដ្ឋ រស់ នៅ តំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ x៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ឧបត្ថម្ភ គាំទ្ររយៈពេល១០ឆ្នាំ ការទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូត ដល់ កូន អាយុ ២ឆ្នាំនិង បានផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០ ម៉ឺន រៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យ ធ្វើ បណ្ណ កម្ម សិទ្ធិ ដីធ្លី ជូន ពលរដ្ឋ ទាំង អស់ នេះ ទាំង នៅ តំបន់ អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner