ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២២ តុលា ២០២២
រំលឹកថា តំបន់ពាក់ស្នែងជាសមរភូមិដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម។ ពេលនេះតំបន់ពាក់ស្នែងក្លាយជាតំបន់អភិវឌ្ឍន៍
ព្រះបដិមារបស់កម្ពុជាជាច្រើនបានបង្ហាញខ្លួន ក្រោយពេលតំបន់រមណីយដ្ឋានត្រូវបានរៀបចំ
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ
សង្ឃឹមថា នៅឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បន្តទទួលបានជោគជ័យលើការបោះឆ្នោត ហើយពលរដ្ឋចេញពីរមណីយដ្ឋានអង្គរ នៅតែបន្តការគាំទ្រគណបក្សប្រជាជន
ផ្លូវ២ខ្សែកាត់តំបន់ពាក់ស្នែង ត្រូវបានសិក្សាសាងសង់ ដោយផ្លូវមួយមានប្រវែងជាង ៥៥គីឡូម៉ែត្រ តម្លៃ៤៦លានដុល្លារ និងមួយខ្សែទៀតប្រវែង ៤៦គីឡូម៉ែត្រ គ្រោងប្រើថវិកាជាង ៩៤លានដុល្លារ
ណែនាំឱ្យសង់ប៉ាឆានៅវត្តក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីសម្រួលប្រជាពលរដ្ឋរៀបចំបូជាសព និងធ្វើបុណ្យទាន
សម្រេចឱសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ពាក់ស្នែង រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន និងផ្សារទំហំប្រមាណ ៣.៥ហិកតា
ប្រកាសចុះជួបប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ តុលា ដើម្បីចែកពូជស្រូវ និងស្បៀងអាហារ
ណែនាំដល់អាជ្ញាធរតាមខេត្តនានា ឱ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ
បើដីធ្វើមិនទាន់រួច ហើយគ្មានអ្នកទៅដឹកទេ កុំចេញពីលំនៅឋានចាស់
ដីចែកជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ
នៅភូមិព្រះដាក់ បើទោះបីមិនឱ្យរើចេញ តែក៏មិនត្រូវឱ្យមានសំណង់អ្វីទៀត
ការតភ្ជាប់បណ្តាញទឹកស្អាតប្រវែងជាង ៣៤គីឡូម៉ែត្រ អស់ថវិកា ៦លានដុល្លារ
ជារឿងលំបាករកណាស់លើពិភពលោក ដែលគណបក្សនយោបាយមួយ រស់នៅជួបជុំគ្នាជិតកន្លះសតវត្សរ៍ ដូចជាគណបក្សប្រជាជនកម្ពុជា
ថវិកាជាង ១៧ពាន់លានរៀល ត្រូវបានឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ ខណៈគិតចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០១៨ មានកម្មការិនីជាង ៣៣ម៉ឺននាក់ បានសម្រាលកូន
