ក្នុងចន្លោះឆ្នាំ ២០១០-២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឱ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

បើគិតចាប់ពីឆ្នាំ២០២១ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរីរឹបអូសបានសាច់សត្វព្រៃសរុបចំនួន ១ ៣៥២គីឡូក្រាម នៅក្នុងទីផ្សារការជួញដូរ ក្នុងនោះភាគច្រើនជាសាច់សត្វឈ្លូស ជ្រូកព្រៃ និងត្រកួត។

ការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០-២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឲ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។

រួមគ្នា យើងអាចបញ្ចប់សោកនាដកម្មនេះបាន ដោយការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជាវិញ។

📚 https://www.facebook.com/ams1minute/posts/pfbid02xMGQjue6gbJEHk4UCdTRTrQfp93ZqEcqTMgjZKUVP56c7JrNdLmcc1dF3DhTme5fl

#ams1minute

ads banner