ភ្លើងឆាបឆេះវិហារឥស្លាមមួយនៅឥណ្ឌូណេស៊ី បណ្តាលឱ្យ បានដួលរលំ
អត្ថបទដោយ៖
លន់ សារ៉ាត
ហ្សាកាតា៖ វិហារឥស្លាម Jami ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌល ឥស្លាម ហ្សាការតាបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ កាល ពីពេលថ្មីៗនេះ ដែលបណ្ដាលឱ្យដំបូលយក្សវិហារ នេះបានដួលរលំ។

វីដេអូចែករំលែកនៅតាមបណ្ដាញសង្គមបានស្ដែងឱ្យឃើញនូវភ្លើងឆាបឆេះយ៉ាងរន្ធត់។
ចំណែកអាជ្ញាធរក្រុងហ្សាការតាបាន បញ្ជាក់ថា មិនមាន មនុស្សស្លាប់ ឬ របួសពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះឡើយ។ ខាងសមត្ថកិច្ច បានឱ្យដឹងថា វិហារឥស្លាមនេះកំពុងតែស្ថិតក្រោមការជួសជុល ហើយភ្លើងឆេះនេះត្រូវបានសង្ស័យថា កើតឡើងអំពីកំហុស បច្ចេកទេសរបស់កម្មករសំណង់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី AFP កម្មករ ៤នាក់ត្រូវបានឃាត់ខ្លួនសាកសួរអំពីបញ្ហានេះ។

វិហារនេះត្រូវបានសាងសង់ដំបូង កាលពីឆ្នាំ២០០៧។ មិនមានសេចក្តីរាយការណ៍ពីចំនួនមនុស្សរបួស ឬស្លាប់ ក្នុងហេតុការណ៍នេះទេ គិតមកដល់ព្រឹកថ្ងៃទី២១ តុលា៕ ប្រភពពី AFP , ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ