SEA Games និង ASEAN Para Games ឆ្នាំ២០២៣ នៅកម្ពុជា នឹងក្លាយជាគោលដៅទេសចរស្អាត បៃតង មានបដិសណ្ឋារកិច្ចល្អ និងសវាកម្មប្រកបដោយគុណភាពគ្រប់ទីកន្លែង

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងក្នុងបិទវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និង អាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ សម្ពោធកាលបរិច្ឆេទជាផ្លូវការ និងការរាប់ថយក្រោយ  ឯ ឧ ថោង ខុន ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានគណម្មការរៀបចំ ព្រឹត្តការណ៍ កីឡា Sea Game បញ្ជាក់ថា ឆ្នាំ២០២៣ កម្ពុជា នឹងក្លាយជាគោលដៅទេសចរស្អាត បៃតង មានបដិសណ្ឋារកិច្ចល្អ និងមានសេវាប្រកបដោយគុណភាពគ្រប់ទីកន្លែងទាំងអស់ ពោលគឺគ្មានសំរាម ។
ឯ ឧ ថោង ខុន បញ្ជាក់ទៀតថា ដើម្បីត្រៀមព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនេះ អោយទទួលបានលទ្ធផលល្អ កម្ពុជារៀបចំហេដ្ឋារចនាសម័ន្ធ បណ្ដុះបណ្ដាលមន្រ្តីជំនាញដូចជាអាជ្ញាកណ្តាល ចៅក្រម ជាពិសេសបានបញ្ជូនអត្តពលិក ទៅហ្វឹកហាត់ក្រៅស្រុកផងដែរ ។ ឯ ឧ ប្រធានអូឡាំពិកកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីក្នុងនាមជាប្រតិបត្តិករកីឡា ដើម្បីសម្រេចសុបិន្ដ ៥៤ឆ្នាំ ចាប់តាំងពី SEA Games លើកទី១ ឆ្នាំ១៩៥៩ ឲ្យក្លាយជាការពិត គឺជោគជ័យក្នុងនាមជាម្ចាសផ្ទះរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅកម្ពុជា ។ ព្រមទាំងក្ដីរំពឹងនៃការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមយុទ្ធនាការ កម្ពុជាស្អាត បៃតង កាត់បន្ថយគ្រោះថ្នាក់ចរាចរ គ្មានគ្រឿអញៀន និងបដិសណ្ឋារកិច្ចល្អ ជាពិសេសគឺប្រជាជនម្នាក់ លេងកីឡាមួយមុខ ។
ដោយឡែកព្រឹត្តិការណ៍កីឡា ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏បានអនុញ្ញាឲ្យរៀបចំ បន្ទាប់ពីព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០២៣ ផងដែរ ដែលគណៈកម្មាធិការជាតិរៀបចំ SEA Games ឬ CAMSOC បានបញ្ចូលព្រឹត្តិការណ៍កីឡាជនពិការនេះ ក្នុងយន្ដការគ្រប់គ្រងដឹកនាំតែមួយរបស់ CAMSOC សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ដូចនេះការបរិច្ឆេទគឺធ្វើបន្ទាប់ពីបានសេចក្ដីសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។
គួរបញ្ជាក់ថា វេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណកម្មការរៀបចំព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ ក៏មានមន្ដ្រីជំនាញ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកជំនាញអន្ដរជាតិចូលរួមធ្វើបទបង្ហាញ ដើម្បីពង្រឹងយុន្ដការឆ្ពោះទៅរកភាពជោគជ័យ នៅព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner