សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានថវិកា៤០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩, មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកា ៤០លានរៀល ពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ថវិកានេះបានមកពីកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនមហាហង្ស, ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា និងក្លិបបាល់ទាត់បឹងកេត ដោយកម្មវិធីនេះផ្តួចផ្តើមឡើងដោយសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅថ្វាយជូនសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស ទេព វង្ស សម្ដេសព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុន មហាហង្ស, ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា និងក្លិបបាល់ទាត់បឹងកេត ចំពោះការរៀបចំកម្មវិធីនេះឡើង ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
– ធនាគារកាណាឌីយ៉ា
– ធនាគារអេស៊ីលីដា
– ធនាគារ ABA
– ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
– ភ្នាក់ងារវេប្រាក់ TrueMoney
– ភ្នាក់ងារវេប្រាក់ DaraPay
ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner