ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៣ តុលា ២០២២

អត្ថបទដោយ៖
AMS OneMinute

អាវសម្តេចពាក់ពេលជួបប្រជាកសិករ អាចនឹងត្រូវគេយកទៅតម្កល់ទុកនៅពេលសម្តេចចាកចេញពីនយោបាយ

នាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់

ទុកអង្ករ ១០០តោន និងថវិកា ១០ម៉ឺនដុល្លារ ឱ្យអាជ្ញាធរខេត្តចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

ការព្រោះស្រូវនៅតំបន់ខ្លះក្រាស់ពេក។ ណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មបន្តចុះសិក្សាស្រាវជ្រាវលើបច្ចេកទេសព្រោះស្រូវ និងការប្រើប្រាស់ជី

ចាប់តាំងពីសម្តេចដឹកនាំប្រទេសមក សម្តេចតែងប្រាប់ទៅរដ្ឋមន្ត្រីកសិកម្មកុំឱ្យក្លាយជាមនុស្ស “អត់ពូជ”សម្តៅដល់ពូជស្រូវ និងដំណាំផ្សេងៗ

ស្នើដល់កសិករដែលប្រើស្រូវពូជមិនអស់ សូមចែករំលែកទៅអ្នកប្រើមិនគ្រប់

ពលរដ្ឋរងគ្រោះរងគ្រោះដោយសារអតិផរណា ដែលនឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល មានប្រមាណ ៦០ម៉ឺនគ្រួសារ

ថ្ងៃម្សិលមិញ មិនមានអ្នកឆ្លងកូវីដ១៩នោះទេ

សម្តេចមានវិប្បដិសារី ចំពោះការមិនបានឧបត្ថម្ភថវិកាជូនស្ត្រីឆ្លើយឆ្លងជាមួយសម្តេច នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង

ថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

បើភាគីខ្មែរមិនស្រុះស្រួលគ្នាទេ មិនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ

អ្វីដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការបញ្ចប់ភ្លើងសង្គ្រាម តែអង្គការសហប្រជាជាតិជួយមិនបាន។ ខ្មែរក្រហម នៅតែបន្តប្រឆាំងនឹងរាជរដ្ឋាភិបាល តែការបែកបាក់នេះ ត្រូវបានបង្រួបបង្រួមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ដែលបានដាក់ចេញនៅឆ្នាំ១៩៩៦

សម្តេចចូលរួមតស៊ូដណ្តើមអំណាចថ្វាយសម្តេច នរោត្តម សីហនុ តែអាពត បានប្លន់អំណាច

ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់ហើយ

ចោទសួរអ្នកស៊ីកេរកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចែងពីការកាត់ទោសខ្មែរក្រហមទេ?

អ្នកវិភាគដែលរត់ស្រាតខោពេលកើតមានកិច្ចព្រមព្រៀង កំពុងតាំងខ្លួនជាអ្នកចេះដឹង និងជំនាញលើកិច្ចព្រមព្រៀងប៉ារីស

នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង

ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលកន្លងទៅ

រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣

ពេលប្រជាពលរដ្ឋមានទុក្ខ គឺមានមុខសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនជានិច្ច។

https://www.facebook.com/ams1minute/posts/pfbid0vTjHFrYJxmrTHwX4ZKyHjLNSd22C6Sa1wWuWvbFPUdQp85yS7XUqfqsvddPwAqGkl

ads banner