ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឳបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ត្បូងឃ្មុំ៖ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សស្រុក និងគណបក្សមូលដ្ឋានឃុំព្រះធាតុ បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ ស្ថិតក្នុងភូមិទួលសំបូរ និងភូមិបាស្រី ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ក្រុមការងារបាននាំយកសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា របស់ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកអូររាំងឪ ចែកជូនប្រជាពលរដ្ឋ ជួបការលំបាក ដោយមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ត្រីខ ១០កំប៉ុង ថ្នាំពេទ្យ ១ប្រអប់ និងថវិកា ៤០,០០០រៀល។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ ដែលមានសាមគ្គីភាពផ្ទៃក្នុងគ្នាបានល្អ និងខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពិសេស លោក លោកស្រី ជាមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ដែលទើបជាប់ឆ្នោត និងតែងតាំងថ្មី បានយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងនោះការយល់ដឹងពីទុក្ខធុរៈ និងចូលរួមដោះស្រាយជាបន្តបន្ទាប់។

ឯកឧត្តម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ជាចម្បងទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ទីណាមានប្រជាពលរដ្ឋរងទុក្ខ រងគ្រោះដោយធម្មជាតិ អត់ឃ្លាន ទីនោះមានមុខមន្ត្រីគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

ក្នុងថ្ងៃដដែល ក្រុមការងារ បានបន្តចុះជួបសំណេះសំណាលតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ មានជំងឺផងដែរ។

ឯកឧត្តម រ័ត្ន វិរៈ ប្រធានប្រតិភូ រួមជាមួយ ឯកឧត្ដម ពុទ្ធ សូរិទ្ធី ឯកឧត្ដម ខ្វៃ អាទិត្យា លោកស្រី គឹម ណេង អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ និងសហការី នាយកដ្ឋានព័ត៌មានភូមិសាស្រ្ត ក្រសួងបរិស្ថាន បាននាំយកថវិការបស់ ឯកឧត្ដម អ៊ាង សុផល្លែត ប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានស្រុក ថវិកាបដិភាគក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ និងថវិការបស់លោក ទ្រី ពៅ ប្រធានគណបក្សមូលដ្ឋាន ឃុំព្រះធាតុ ចំនួន ១,១០០,០០០រៀល ចូលរួមបុណ្យសព លោក សែម សឿន មេភូមិជ័យសោភ័ណ្ឌ ព្រមទាំងបានចុះសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋាន លោក ដេត បញ្ញា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឆក់ខ្សែភ្លើងនៅរាជធានីភ្នំពេញបណ្តាលឱ្យពិការដៃទាំងពីរ ជូនគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ២០០,០០០រៀល និងចុះសួរសុខទុក្ខលោកស្រី សែ ញ៉ សមាជិកសាខាបក្សភូមិទួលសំបូរ ដែលមានជំងឺប្រចាំកាយកំពុង សម្រាក់ព្យាបាលនៅគេហដ្ឋាន ជូនគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១០០,០០០រៀលផងដែរ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner