ផ្ទះមនុស្សធម៌ទី៨៣របស់កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រខ្លាំង និងជាកូនកំព្រា មានប្អូន៣នាក់ក្នុងស្រុកក្រឡាញ់

សៀមរាប ៖ ផ្ទះមនុស្សធម៌ទី៨៣របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារដល់គ្រួសារក្រីក្រខ្លាំងនិងជាកូនកំព្រាហើយប្តីធ្វើកម្មករស៊ីឈ្នួលនិងលើកដាក់អីវ៉ាន់ឡើងឡាន (លីសែង)ដែល មានកូនចំនួន២នាក់ ព្រមទាំងមានប្អូនចំនួន ៣នាក់រស់នៅក្នុងបន្ទុកស្ថិតនៅក្នុងភូមិភ្នំទ្រង់បាទ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាបដែលពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ផ្ទះមនុស្សធម៌នេះមាន ទំហំ ៦ម៉ែត្រ គិណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥០ម៉ែត្រ ដោយ សង់លើផ្ទៃដីផ្ទាល់ខ្លួនមានទំហំ ១១ X ២០ម៉ែត្រ ដែលជាអំណោយរបស់លោកជំទាវ គៀន ស្រីនាងទ្រីភាពបានបរិច្ចាគថវិកាធ្វើផ្ទះនេះផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

មានប្រសាសន៍សំណេះសំណាលជាមួយនាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលពាក្យស្លោកបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”ឡើយ។លោកជំទាវបានមានប្រសាសន៍ថាផ្ទះមនុស្សធម៌ដែលបានប្រគល់ជូនចាប់ពីពេលនេះទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។

លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ំពូមីង សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយត្រូវចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ។ ដោយក្នុងនោះដែរអំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖ មុង១ ភួយ៣ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ខ្នើយ២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀលព្រមទាំងសូឡា និងអំពូល១ឈុត ជាមួយគ្នានេះដែរលោកជំទាវ គៀន ស្រីនាង ក៏បានឧបត្ថម្ភនូវថវិកា ៥០០ដុល្លារបន្ថែមផងដែរ។ក្នុងឱកាសនោះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះមានចំនួន៤០នាក់ដោយ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤ម៉ឺនរៀល ព្រមទាំងមានថវិការបស់លោកជំទាវ គៀន ស្រីនាង ក៏បានឧត្ថម្ភបន្ថែមចំនួន៥ម៉ឺនរៀលទៀតសម្រាប់លោកយាយ លោកតាមា្នក់ៗផងដែរ ៕ ម៉ី សុខារិទ្ធ. សៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner