អ៊ុយក្រែនកំពុងក្លាយជាម្ចាស់ផ្ទះនៃភាពតានតឹនសកលលោក?
អត្ថបទដោយ៖
AMS OneMinute
អ៉ីស្រាអែលតែងបដិសេធក្នុងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ខណៈរុស្ស៊ីក៏បានព្រមានមិនឱ្យអ៉ីស្រាអែលលូកដៃដែរ។ ការចោទប្រកាន់ទៅលើរុស្ស៊ីថាប្រើប្រាស់អាវុធរបស់អ៉ីរ៉ង់ បានធ្វើឱ្យអ៊ុយក្រែនមានសង្ឃឹមថា អ៉ីស្រាអែលអាចនឹងប្តូរជំហរមកជួយអ៊ុយក្រែនវិញ ព្រោះអ៉ីស្រាអែល និងអ៉ីរ៉ង់គឺជាសត្រូវដ៏យូរលង់ ហើយតែងប្រឆាំងគ្នាទៅវិញទៅមកនៅតំបន់មជ្ឈិមបូព៌ា។
ដើម្បីការពារខ្លួន អ៊ុយក្រែនត្រូវការជំនួយការពារដែនអាកាសរបស់អ៉ីស្រាអែល Iron Dome ដែលអាចស្ទាក់ចាប់គ្រាប់រ៉ុក្កែតបាន។ស្របពេលអ៊ុយក្រែនអំពាវនាវរកជំនួយពីអ៉ីស្រាអែលសាជាថ្មី រដ្ឋាភិបាលអ៉ីស្រាអែលថា ខ្លួនអាចពិចារណាផ្ដល់ជំនួយជាប្រព័ន្ធផ្ដល់សញ្ញាជាមុនទៅកាន់អ៊ុយក្រែន ប៉ុន្ដែមិនមែនប្រព័ន្ធ Iron Dome នោះឡើយ – BBC