កិច្ចប្រជុំផ្សព្វផ្សាយរបាយរណ៏ស្តីពីសភាពការណ៏ទូទៅ និង ការងារគណបក្សឆមាសទី ១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩
នៅទីស្នាក់ការគណបក្សខណ្ឌដូនពេញនារសៀលថ្ងៃ
ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩
មានប្រារព្វពិធីប្រជុំផ្សព្វផ្សា
យនៅរបាយការណ៏ការងារបក្សឆមាសទី១និងទិសដៅ
បន្តឆមាសទី ២ របស់បក្ស
ខណ្ឌដូនពេញ ក្រោមអធិបតី៏ភាពរបស់ឯកឧត្តម សូ ម៉ូរា ប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញនិង មន្ត្រីអ្នកមុខអ្នកការជាច្រើនរូបព្រមទាំងសមាជិកសមាជិកាទាំងអស់ក៏មានវត្តមានក្នុងឱកាសនោះដែរ ។
នៅក្នុងអង្គពិធិនោះដែរលោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេបាន
ឡើងអានប្រកាសសមាភាពសមាជិកក្រុមការងារដែលត្រូវតែចុះតាមគោលដៅតាមសង្កាត់និមួយៗគ្រប់សង្កាត់ទាំងអស់អោយបានជ្រាប ។
ឯកឧត្តម សួន រិនឌី អនុប្រធានក្រុមការងារបានមានប្រសាសន៏ថា ជាគោលការណ៏រួមកម្លាំងសមាជិករបស់យើងមានចំនួនច្រើនក៏ដូចជាកម្លាំងទព័ដែលយើងត្រូវតែត្រៀមជាស្រេចដើម្បីប្រយុទ្ធនិងមានភារកិច្ចដ៏ចំបងត្រូវតែចុះជាប់អោយបានចូលជ្រៅនៅក្នុងស្រទាប់មហាជនដោយសហការជាមួយនិងប្រធានសាខាបក្សភូមិ ជាពិសេសសំដៅទៅលើការកសាងសមាជិកបក្សថ្មីដែលប្រកបទៅដោយគុណភាព ។
ឯកឧត្តម សូ ម៉ូរា ប្រធានក្រុមការងារបាលើកឡើងថា សមាជិកយើងទាំងអស់់គ្នាត្រៀមការងារសំរាប់ឆ្នាំ ២០២២ ទៅ ២០២៣ ហើយយើងត្រ្តូវតែធ្វើការងារអោយបានច្បាស់លាស់់ខ្លួនយើងជាពិសេសគឺយើងត្រូវ
តែពង្រឹងផ្ទៃក្នុងរបស់យើងអោយបានរឹងមាំជាមុនសិនទើបយើងអាចឈានទៅរកជោគជយ័បាន ។ដោយ សុផល