ពិធីប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ១០៥៦គ្រួសារ លើកទីពីរ នៅឃុំពេជចង្វារ

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម កុល ប៊ុនលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំពេជចង្វារ រួមជាមួយឯកឧត្តម សំ ប្រជាមានិត ឯកឧត្តម អុីវ ប៊ូរិន ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្ដម តេង រត្ននា ឯកឧត្តម គឹម រ័ត្នណារិន លោក ដោក ប៊ុនថុន និងក្រុមការងារចុះជួយជុំពេជចង្វារ បានអញ្ជេីញចូលរួមជាគណៈអធិបតីប្រគល់ចង្រ្កានសន្សំសំចៃព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនីធិ PEACE LAND របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ២លើក សរុបចំនួន ១០៥៦គ្រួសារ ជូនប្រជាពលរដ្ឋក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម កុល ប៊ុនលី មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅដោយសន្តិភាព និងមានភាពរីកចម្រេីនគ្រប់វិស័យ ។ ទន្ទឹមនិងនេះក៍បានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយជម្រុញឲ្យមានការចូលរួមអភិរក្ស និងការពារបរិស្ថានជាបញ្ហាប្រឈមផ្នែកគ្រប់គ្រងដ៏សំខាន់មួយ ហើយ រាជរដ្ឋាភិបាលកំពុងខិតខំស្វែងយល់ឱ្យបានត្រឹមត្រូវអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្ម ផលិតផល និងសេវាកម្មនានា ចំពោះបរិស្ថាន ។ ដេីម្បីសម្រេចបាននូវគោលដៅនេះទេីបរៀបចំការប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ជូនដល់ប្រជាពលរដ្ឋនៅពេលនេះក្នុង ឃុំពេជចង្វារ និងបន្តចែកជូនប្រជាពលរដ្ឋតាមបណ្តាភូមិផ្សេងទៀត ដោយចង្ក្រានសន្សំសំចៃនេះចំណេញជាង ៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលបងប្អូនបើ ប្រាស់រាល់ថ្ងៃ ។

ឯកឧត្តម កុល ប៊ុន លី ថ្លែងអំណរគុណចំពោះក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនីធំ PEACE LAND របស់ប្រទេសចិន ដែលបានសហការគ្នាក្នុងការស្រាវជ្រាវរកនូវបច្ចេកវិទ្យាថ្មី នៃការផលិតចង្ក្រានសន្សំសំចៃថាមពល សំដៅលើកកម្ពស់ការអភិវឌ្ឍផលិតផលដែលជួយកាត់ បន្ថយផលប៉ះពាល់បរិស្ថាន ដោយផលិតនៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ រ ខេត្តកំពង់ឆ្នាំង ព្រមទាំងបានអនុវត្តគម្រោងជាច្រើនមក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការផ្តល់ចង្ក្រានជូនប្រជាជន ៕
សុខ គឹម សៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner