សម្តេចតេជោ ហ៊ុន សែន៖ ៤ថ្ងៃជាប់គ្នា កម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩

បាត់ដំបង៖ ថ្លែងក្នុងពិធីចែកពូជស្រូវ ស្បៀង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ (មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជា មានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ (០) ដែលជាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner