ក្រុមការងារចុះមូលដ្ឋានស្រុកល្វាឯម ផ្តល់ថវិកា ជាង ៧លានរៀលសម្រាប់បំប៉នការសិក្សាដល់សិស្ស

កណ្តាល ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម ឧបត្តមថវិការប្រមាណ ៧លាន រៀលដល់វិទ្យាល័យហ៊ុនសែនទឹកឃ្លាំង ក្នុងស្រុកល្វាឯម ដើម្បីលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូ បំពាក់បំប៉នដល់សិស្សានុសិស្សក្រៅម៉ោងសិក្សាបន្ថែម ដើម្បីត្រៀមលក្ខណៈប្រឡងសញ្ញាបត្រទុតិយភូមិ។

ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វា ទទួលបន្ទុកចលនាយុវជន លើកឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យទឹកឃ្លាំង ក្នុងស្រុកល្វាឯម ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ អាណត្តិទី ៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគ្រប់កម្រិត ដើម្បីឆ្លើយតបការងារទៅនិងតម្រូវការទីផ្សារ ។

ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចំរើន ភាពសុខដុម និងប្រកបដោយចីរភាព ដូច្នេះការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម ។

ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឯកឧត្តម ជាប ដាវុធ បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ នៃ, វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ជាង ៧លានរៀលសម្រាប់បំពាក់បំប៉នដល់សិស្សានុសិស្សក្រៅម៉ោងសិក្សាបន្ថែម ដើម្បីត្រៀមលក្ខណៈប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ។

សូមបញ្ជាក់ថា៖ នៅក្នុងពិធីសំណោះសំណាលនេះ, ឯកឧត្តម ជាប ដាវុធ បានផ្តល់ថវិកាជូនដល់នាយកគ្រប់គ្រងនៅតាមវិទ្យាល័យទាំង៣ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ ម្នាក់ ៥ ម៉ឺនរៀល, យុវជន សសយក ក្នុងម្នាក់ ៣ ម៉ឺន ជាពិសេសការផ្តល់ថវិកាជាង ៧លានរៀល សម្រាប់លើកទឹកចិត្តឲ្យលោកគ្រូអ្នក បំពាក់បំប៉នដល់សិស្សានុសិស្សក្រៅម៉ោងសិក្សាបន្ថែម ៕ ប្រភព ៖ ខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner