មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងរៀបចំស្រូវពូជអំណោយសម្ដេចតេជោ ហ៊ុន សែន ត្រៀមចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំងកងវរសេនាតូចលេខ១ រៀបចំស្រូវពូជសម្រាប់ចែកជូនប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅខេត្តកំពង់ធំ បង្ករឲ្យរងផលបះពាល់ដំណាំស្រូវជាង ១២.០០០ហិតា នៅទូទាំងខេត្តកំពង់ធំ ត្រូវបានខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀង ដើម្បីចែកស្រូវពូជ ជូនប្រជាពលរដ្ឋនារដូវទឹកសម្រកដើម្បីបង្កបង្កើនផលស្រូវឡើងវិញ ធ្វើនៅរសៀលថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០២២។

ការផ្តល់ពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួន បានទទួលពូជស្រូវមួយចំនួនរួចហើយ ដោយឡែកប្រជាជនជាង ៦.៨០០គ្រួសារផ្សេងទៀត នឹងត្រូវបន្តទទួលពូជស្រូវបន្ត ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវចែកជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីការពារ និងបម្រើប្រជាជននៅពេលដែលប្រជាជនមានទុក្ខលំបាក ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ហើយនៅពេលខាងមុខនេះ បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរៀបចំកម្លាំងចំនួន ១៥០នាក់បន្ថែមទៀត ក្នុងការរៀបចំជញ្ជូនស្បៀង អាហារ និងស្រូវពូជជូនប្រជាជននៅក្នុងពិធីចែកស្រូវពូជផងដែរ ៕
ដោយ ប៊ុន រដ្ឋា

ads banner