នៅចុងសប្តាហ៍នេះទិវាសហគ្រិនស្ត្រីវ័យក្មេងក្រោមប្រធានបទ« សហគ្រិនសម័យទំនើប» បានប្រារព្ធនៅខេត្តសៀមរាប
សៀមរាប៖ សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំប្រារព្ធធ្វើនូវទិវាសហគ្រិនស្ត្រី ស្ដីពីប្រធានបទ៖ « សហគ្រិនសម័យទំនើប »។ ការរៀបចំទិវានេះ គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរមីរ៉ាខល ដោយមានការអញ្ជើញចូលរួមពី លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប អ្មកឧកញ៉ា ហ៊ុយ ភៀវ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងឧត្តរមានជ័យ លោកជំទាវ ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងអ្នកនាង ហ៊ាង អូមួយ អគ្គនាយិកា ក្រុមហ៊ុនបច្ចេកវិទ្យា ខេមសូលូសិន និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជប៉ុនថាក់គ្លូបល ព្រមទាំងសមាជិកជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ គាំទ្រដើម្បីធ្វើការចែករំលែកនូវចំណេះដឹងជាច្រើនដែលទាក់ទងទៅនឹងវិស័យសហគ្រិនក្នុងបរិបទសម័យទំនើបដែលកំពុងលេចធ្លោនៅពាសពេញផ្ទៃប្រទេស។ នេះគឺជាកម្មវិធីលើកដំបូងនៅក្នុងសមាគមរបស់សហគ្រិនស្ត្រីវ័យក្មេង ដែលបានអនុញាតឱ្យលោកចូលរួមក្នុងការផ្តល់ជាមតិនិងបទពិសោធន៍នៃគន្គឹះខ្លះៗទៅដល់សមាជិក សមាជិកា និងមិនមែនជាសមាជិក សមាជិកា ដែលបានចូលរួមក្នុងការប្រកួតបង្ហាញនូវសមត្ថភាពនិងស្នាដៃអស្ចារ្យរបស់ខ្លួន ដើម្បីដណ្ដើមយកពានរង្វាន់នៅក្នុងកម្មវិធីនេះ ក្នុងគោលបំណងលើកកម្ពស់ដល់សហគ្រិនស្ត្រី ពង្រឹងសមត្ថភាពសហគ្រិនដោយការចែករំលែកពីគ្នាទៅវិញទៅមក តភ្ជាប់បណ្ដាញទំនាក់ទំនង និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយស្ថាប័នរដ្ឋក្នុងតំបន់ផងដែរ។
លោក បានបន្តទៀតថា ចំពោះតម្រូវការរបស់អតិថិជនវាទាមទាឲ្យធ្វើឲ្យបានល្អបំផុតនិងអ្វីប្លែកៗដែលអ្នកដទៃមិនអាចធ្វើបាននោះ ទី១ គឺយើងត្រួវឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឲ្យបានជាចាំបាច់។ ទី២ យើងធ្វើអ្វីដែលគេមិនទានមាន។ ទ៣ យើងត្រូវធ្វើអ្វីឲ្យប្កែកៗ ដើម្បីឲ្យគេពិបាកក្នុងការគុបពីចម្លង ។ ទាំងអស់នេះ បើយើងធ្វើវាបានវាជាគន្គឹះមួយសម្រាប់សហគ្រិនយើងឆ្ពោះទៅរកគោលដៅជោគជ័យដែលយើងមិននឹកស្មានដល់។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានបង្ហាញថា យើងត្រូវរួមគ្នាកសាងសមត្ថភាពដើម្បីពង្រឹងសហគ្រាសសហគ្រិនខ្នាតតូចនឹងមធ្យមរបស់យើងនៅកម្ពុជាឱ្យកាន់តែកាន់មានទំនុកចិត្តនឹងប្រកបដោយកាលានុវត្តនភាព។ ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងនេះ ដែលជាយន្តការមួយសម្រាប់ក្នុងការលើកទឹកចិត្តសហគ្រិនស្តីវ័យក្មេង ដើម្បីបង្ហាញពីភាពក្លាហ៊ាន បង្កើតការទំនាក់ទំនងល្អ រៀនពីបទពិសោធដ៏ល្អកម្រមានកន្លងមក ជាយន្តការមួយយ៉ាងធំធេងសម្រាប់ជំរុញសេដ្ធកិច្ចជាតិរបស់កម្ពុជាយើង គឺយើងមានបេះដូងក្នុងការផ្ទេរបទពិសោធន៍ទៅអ្នកចូលប្រកួតដើម្បីអោយពួកគាត់នាំយកបទពិសោធន៏ល្អៗទាំងនេះត្រឡប់ទៅដឹកនាំស្ថាប័នគាត់អោយបានរីកចំរើនថែមទៀតផង។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការប្រកួត គឺដើម្បីយើងទាំងអស់គ្នា មិនមែនយើងគិតថា ខ្លូនយើងហ្នឹងមិនអាចរីកចម្រើនលឿន ដោយប្រើគំនិតម្នាក់ឯងបានទេ ហើយពេលមានបញ្ហាធំម្តងៗ យើងតែងតែរត់រកអ្នកមានបញ្ញាធំជាងយើង ឲ្យមកជួយដោះស្រាយបញ្ហានោះ អញ្ចឹងហើយបានយើងគិតថា មានតែចំនេះដឹងទេ ដែលធ្វើឱ្យបញ្ញារបស់យើងធំជាងមុន៕ ដោយ ស៊ាន សុផាត

