លោក Boris Johnson ដកខ្លួនចេញពីការប្រជែងតំណែងនាយករដ្ឋមន្ត្រី របស់ចក្រភពអង់គ្លេស

ឡុងដ៍៖ អតីតនាយករដ្ឋមន្ត្រី Boris Johnson បានដកខ្លួនចេញពីការប្រកួតដើម្បីក្លាយជាមេដឹកនាំ បន្ទាប់ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ ដោយនិយាយថា លោកមានការគាំទ្រពីសមាជិកសភាគ្រប់គ្រាន់ដើម្បីឈានទៅដំណាក់កាលបន្ទាប់ ប៉ុន្តែតិចជាងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak ឆ្ងាយណាស់។

លោក Johnson បានប្រកាស តាមរយៈសេចក្តីថ្លែងការណ៍មួយថា “មានឱកាសល្អណាស់ដែលខ្ញុំនឹងទទួលបានជោគជ័យក្នុងការបោះឆ្នោតជាមួយសមាជិកគណបក្សអភិរក្ស ហើយថា ខ្ញុំពិតជាអាចត្រលប់មកវិញនៅ Downing Street នៅថ្ងៃសុក្រ” ។
ប៉ុន្តែនៅក្នុងថ្ងៃចុងក្រោយនេះ ខ្ញុំបានសន្និដ្ឋានថា នេះមិនមែនជារឿងត្រឹមត្រូវទេ។ អ្នកមិនអាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទេ លុះត្រាតែអ្នកមានគណបក្សរួបរួមនៅក្នុងសភា។»

លោក ចនសុន ដែលមិនដែលបានប្រកាសជាផ្លូវការនូវបំណងប្រជែងតំណែងជាថ្មី ដើម្បីត្រលប់ទៅ Downing Street នោះ បានចំណាយពេលចុងសប្តាហ៍ ដើម្បីព្យាយាមបញ្ចុះបញ្ចូលសមាជិកសភាអភិរក្សឱ្យគាំទ្រលោក។

ប៉ុន្តែ លោក Sunak ដែលបានលាលែងពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីខែកក្កដា ធានាបានអ្នកគាំទ្រចំនួន ១៤២នាក់ ដែលបានប្រកាស កាលពីថ្ងៃអាទិត្យ នេះបើយោងតាម Sky News ។ លោក Sunak នឹងត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្ស ហើយអាចនឹងក្លាយជានាយករដ្ឋមន្ត្រី ថ្មី ក្នុងសប្តាហ៍នេះ៕ ប្រភពពី រយធឺ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner