យន្តហោះក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងបានរអិល ចេញពីផ្លូវពេលចុះចតនៅហ្វីលីពីន ខណៈកំពុងភ្លៀងធ្លាក់ខ្លាំង
ម៉ានីល៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានរត់ជ្រុលហួសផុតពីផ្លូវ ពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ (Mactan-Cebu) ក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យទី២៣ ខែតុលា ម្សិលមិញ។
អាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន បានឱ្យដឹងថា អ្នកដំណើរ និងក្រុមការងារយន្តហោះទាំង ១៧៣នាក់ ដែលស្ថិតក្នុងជើងហោះ ហើរ KE631 របស់ Korean Air មកពីទីក្រុងអ៉ីនឈាន់ (Incheon) ត្រូវបានជម្លៀសដោយសុវត្ថិភាព ចេញពីយន្តហោះ Airbus A330 ដែលបានរអិលចេញពីផ្លូវចុះចត កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។ សម្រាប់អ្នកដែលរងរបួសបន្តិចបន្តួច ត្រូវបាន ព្យាបាល នៅគ្លីនិករបស់អាកាសយានដ្ឋានផ្ទាល់។
អ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ ដែលជា អាកាសយានដ្ឋានមមាញឹកបំផុតទី២ ប្រចាំប្រទេសហ្វីលីពីន បាននិយាយថា អាកាសយានដ្ឋាននឹងត្រូវផ្អាកប្រតិបត្តិការជា បណ្តោះអាសន្នសិន ខណៈអាជ្ញាធរកំពុងធ្វើការដើម្បីព្យាយាម ឱ្យមានប្រតិបត្តិការជើងហោះហើរ ឡើងវិញបានឆាប់ៗ។ ទន្ទឹមគ្នា ការស៉ើបអង្កេតក៏កំពុងប្រព្រឹត្តទៅផងដែរ ជុំវិញករណីនេះ៕ ប្រភពពី AFP , ប្រែសម្រួល៖ សារ៉ាត


