សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាអញ្ជើញបំពេញ ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នា ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណ រដ្ឋសង្គមនិយមវៀតណាម រយៈពេលបីថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ។

ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដើម្បីពង្រឹងពង្រីក ចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹង រដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរ ក្នុងឱកាសខួប អនុស្សាវរីយ៍ លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនង ការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាព កម្ពុជា-វៀតណាម ។

អំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចប្រធាន ព្រឹទ្ធសភា នឹងអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដោយរួមមាន ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម ឯកឧត្តម ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម ឯកឧត្តម វឿង ឌីញហ្វេ ប្រធាន រដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី វៀតណាម ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាម មួយចំនួនទៀត ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner