តំណាងឯកឧត្តម ហ៊ីង ប៊ុនហៀង ដង្ហែអង្គកឋិនទានទៅកាន់ វត្តវិហារបិទមាស
ភ្នំពេញ ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន និងលោកជំទាវ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់វត្តវិហារបិទមាស ស្ថិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ ២០២២។
ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានវេរបច្ច័យប្រគេន សង្កត់ត្រៃអង្គកឋិនទាន សម្រាប់កសាងសមិទ្ធផលនានា ក្នុងទីអារាម វត្តវិហារបិទមាស មានចំនួន ១៧៣,៦៦លានរៀល និង ១៣.០០០ដុល្លារ ក្នុងនោះបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ៥០លានរៀល, ព្រមទាំងបានប្រគេនព្រះសង្ឃ និងចែកជូនសីលវន្តសីលវត្តី មន្ត្រីអាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ យុវជន និងបងប្អូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធដែលនិមន្តនិងអញ្ជើញចូលរួមផងដែរ៕ដោយ៖រ៉ាវុធ


