ឯកឧត្តម ជា ច័ន្ទបរិបូរណ៍៖ ស្នើអោយកីឡាករអេឡិចត្រូនិច ត្រូវមានសីលធម៌ល្អក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បន្តជាប់ជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បន្ទាប់ពីអង្គមហាសន្និបាតបោះឆ្នោតគាំទ្រ ជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំ៩រូបផ្សេងទៀត ក្នុងអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ កាលពីចុងសប្តាហ៍ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ២អាណត្តិកន្លងមក សហព័ន្ធបានខិតខំប្រឹងប្រែងធ្វើយ៉ាងណា កែប្រែផ្នត់គំនិត ដើម្បីអោយសង្គមទទួលស្គាល់ថា កីឡាអេឡិចត្រូនិច គឺកីឡាស្របច្បាប់ តាមរយៈបើសិក្ខាសាលាជាមួយអ្នកសារព័ត៌មានកីឡាអោយស្គាល់ពីកីឡាអេឡិចត្រូនិច បន្ទាប់មកបានយើងអប់រំផ្សព្វផ្សាយជូនសាធារណជន អោយយល់ ហើយកែប្រែពីពាក្យថា ក្មេងលេងហ្គេម អោយក្លាយជាកីឡាករពិតប្រាកដ ឈ្នះជើងឯកក្នុងប្រទេស ក្រៅប្រទេស ដើម្បីអោយមានការផ្លាស់ប្តូរឥរិយាបទ។

ចំនុចទី១ កីឡាករអេឡិចត្រូនិច ត្រូវមានសីលធម៌សង្គមល្អ ទី២ សុំអោយរៀនពូកែ ទាំងនៅវិទ្យាល័យ និងឧត្តមសិក្សា នៅពេលរៀនពូកែ ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ សំនួរសួរថា ចំណង់ចំណូលចិត្តរបស់ប្អូនចូលចិត្តលេងកីឡាអ្វី គឺកីឡាអេឡិចត្រូនិច ចំនុចហ្នឹងហើយ គឺកិត្តិយសរបស់សហព័ន្ធកីឡាអេឡិ

ចត្រូនិច។ ប្រសាសន៍បន្ថែមរបស់ ឯកឧត្តម ជា ច័ន្ធបរិបូរណ៍។
ក្នុងអាណត្តិថ្មី ឯកឧត្តមប្រធានសហព័ន្ធ បានប្តេជ្ញាដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិច អោយកាន់តែរីកចំរើន ឈានទៅដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដោយឯកឧត្តម បានស្នើអោយសមាជិកប្រតិបត្តិ ពង្រឹងលើគោលដៅផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពបណ្តុះឆន្ទៈអោយមុតស្រួច ក្នុងការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស និងដុសខាត់សមត្ថភាពរបស់អត្តពលិកកីឡាអេឡិចត្រូនិច ដើម្បីសម្រួចគោលដៅ ដណ្តើមមេដាយមាស១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា តាមសន្ទសន៍ របស់ Camsoc។

គួរបញ្ជាក់ថា សម្រាប់អាណត្តិថ្មី ទី៣ ឆ្នាំ២០២២-២០២៦ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហព័ន្ធ លោក ជី សិលា អនុប្រធានទី១ លោក លន់ សាមឌី អគ្គលេខាធិការ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង និងលោក វ៉ាន់ សំបូរ អគ្គហេរញ្ញិក និងសមាជិក៥រូបទៀត។ ហើយក្នុងនោះ សហព័ន្ធ បានទទួលស្គាល់ក្រុមកីឡាអេឡិចត្រូនិកចំនួន ៣គឺក្រុម Aggressive Fight, Empire Esports និង Pro Esports ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិចអោយកាន់តែរីកចំរើនបន្ថែមទៀត។

សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិច គឺប្រភេទកីឡាពៅគេ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) សម្រេចជ្រើសរើសដាក់បញ្ជូល សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងចំណោម៣៨ប្រភេទកីឡា និងបានត្រៀម ៥វិញ្ញាសា ដាក់អោយប្រកួតប្រជែង។ រីឯព្រឹត្តការណ៍កីឡាស៊ីហ្គេម ធ្លាប់បានចូលរួម២លើក គឺក្នុងឆ្នាំ២០១៩ នៅប្រហ្វីលីពីន និងឆ្នាំ២០២២ នៅប្រទេសវៀតណាម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner