ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញ សួរសុខទុក្ខ ឯកឧត្តម នុត សាអាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជន គណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម នុត សាអាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅគេហដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម នុត សាអាន និងក្រុមគ្រួសារ។

ឯកឧត្តម ប្រធានប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេចតេជោប្រធានគណបក្ស និងសម្ដេច លោកជំទាវ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់សួរសុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

ឯកឧត្តមចាយ បូរិន បានសម្តែងការកោតសរសើរនូវស្នាដៃបទពិសោធន៍ការងារយ៉ាងច្រើនឥតគណនា ចំណេះដឹង ទេពកោសល្យ របស់ឯកឧត្តម នុត សាអាន និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេសជាតិជារៀងរហូតមក ដូចជាធ្លាប់បាន បម្រើការងារ ជាសាស្រ្តាចារ្យ ប្រធានការិយាល័យរដ្ឋបាលនៅសាលាគរុកោសល្យ និងវិក្រិត្យមជ្ឈិម ក្រសួងអប់រំ យុវជន និងកីឡា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋ និងកិច្ចការតុលាការ នៅខុទ្ទកាល័យ ក្រុមប្រឹក្សារដ្ឋ ជានាយកខុទ្ទល័យ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអគ្គលេខានៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

សូមជម្រាបថា ឯកឧត្តមបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាលគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ហើយត្រូវសហការគ្នាចុះសួរសុខទុក្ខ ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលិកម្មដ៏ធំធេងនិងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា និងកសាងឱ្យបាននូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តមចាយ បូរិន និងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម នុត សាអាន និងជូនពរដល់ ឯកឧត្តម មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner