ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ នៅវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យទី១)ឈ្មោះ រ៉ន រ៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទី២)ឈ្មោះ យ៉ុន សុខឃឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និង៣)ឈ្មោះ លឹម សុផល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំង៣ កំពុងដើរតាមផ្លូវ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនបន្តទៅត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រកឃើញថា ជនសង្ស័យទាំង៣មានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ