ប្រទូសកេរ្តិ៍ខ្មាស់ក្មេងស្រី ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រទូសកេរ្តិ៍ខ្មាស (យកដៃស្ទាបប្រដាប់ភេទ) នៅក្នុងបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម ឈុននី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកម្តាយជនរងគ្រោះឈ្មោះ ម៉ា ឌីរ៉ា អាយុ៤៩ឆ្នាំ មុខរបរកម្មករកាត់ដេរ និងកុមារីរងគ្រោះ ឈ្មោះ ខ.ន ភេទស្រី អាយុ១០ឆ្នាំ។

បើយោងតាមរបាយការណ៍បានឲ្យដឹងទៀតថា មុនពេលកើតហេតុថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៣និង០០នាទី  ឪពុកម្តាយកុមារីរងគ្រោះ បានទុកជនរងគ្រោះឲ្យនៅក្នុងបន្ទប់ជួលតែម្នាក់ឯងដោយមានសភាពស្ងាត់ ជនសង្ស័យមានបន្ទប់ជួលនៅជិតជនរងគ្រោះ បានដើរចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ អង្គុយមើលទូរទស្សន៍ជិតជនរងគ្រោះ បានឃើញជនរងគ្រោះលេចចេញប្រដាប់ភេទ ហើយជនសង្ស័យមានអារម្មណ៍ ក៏បានលើកជនរងគ្រោះដាក់លើគ្រែពូក រួចយកដៃរបស់ខ្លួនស្ទាប់ប្រដាប់ភេទ ក្មេងស្រីរងគ្រោះ។

ក្មេងស្រីរងគ្រោះយំ ជនសង្ស័យបានគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណា រួចដើរចេញទៅធ្វើការបាត់ លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ពេលយប់ជនរងគ្រោះបាននិយាយប្រាប់ម្តាយរបស់ខ្លួន ថាជនសង្ស័យខាងលើ បានយកដៃស្ទាប់ប្រដាប់ភេទខ្លួន។ ទើបនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានមករាយការណ៍នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ពីករណីខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner