ក្រសួងការពារជាតិ ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រមាថយ៉ាងងងើល និងធ្ងន់ធ្ងរបំផុតមកលើអង្គព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងងងើល និងធ្ងន់ធ្ងរបំផុត មកលើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរ។

ការប្រមាថជាថ្មីររបស់ទណ្ឌិត សម រង្ស៊ី មកលើអង្គព្រះមហាក្សត្រ បានល្មើសយ៉ាងធ្ងន់ធ្ងរទៅលើ មាត្រា៧ ន រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ” ហើយក៏កំពុងល្មើសនឹងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលបានកំណត់ច្បាស់ពី បទប្រមាថចំពោះអង្គព្រះមហាក្សត្រ ផងដែរ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមទាមទារឱ្យស្ថាប័នច្បាប់នានា និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីតាមចាប់ខ្លួនជនក្បត់ជាតិ៣ជំនាន់រូបនេះ មកផ្តន្ទាទោស ឱ្យខាងតែបាន។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពាន បានជាដាច់ខាត៕
ដោយ៖ពលជ័យ

ads banner