អង្គការវេទិកាសន្តិភាពកម្ពុជាថ្កោលទោសជនក្បត់ជាតិជំនាន់ទី៣ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ

ភ្នំពេញ៖ សមាជិក-សមាជិកានៃអង្គការវេទិកាសន្តិភាពកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិជំនាន់ទី៣ ឈ្មោះ សម រង្ស៊ី ជាមេក្រុមនយោបាយឧទ្ទាមកំពុងរត់ចោលស្រុកដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជាពលរដ្ឋខ្មែរទាំងមូល។ ការប្រមាថចំពោះព្រះចេស្តានៃអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជា ពីសំណាក់ ជនក្បត់ជាតិជំនាន់ទី៣ ឈ្មោះ សម រង្ស៊ី នេះគឺជាអំពើដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

ញ្ញត្តិបន្តថា “យើងខ្ញុំទាំងអស់គ្នាដែលជាកោសិកាការពារសន្តិភាព ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមអំពាវនាវដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាចាត់វិធានការច្បាប់ដ៏ម៉ឹងម៉ាត់បំផុត ទៅលើ ជនក្បត់ជាតិ ក្បត់រាជបាល្ល័ង្ក និងក្បត់រដ្ឋធម្មនុញ្ញ រូបនេះ និងបក្ខពួកទាំងអស់ ព្រមទាំងកម្លាំងនយោបាយ នៃគណបក្សនយោបាយណា ដែលពាក់ព័ន្ធជាមួយនឹងបុគ្គលនេះត្រូវតែកាត់ទោស និងផ្តន្ទាទោសតាមច្បាប់របស់កម្ពុជាជាធរមាន។”

សមាជិក-សមាជិកានៃអង្គការវេទិកាសន្តិភាពកម្ពុជា ទាំងអស់សូមប្រកាសជាឱឡារិកថា យើងដាច់ខាតការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញកម្ពុជា គាំទ្រ គោរព និងដង្ហែរតាមព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះផងដែរ យើងគាំទ្រនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមគ្គុទេសក៍សន្តិភាពនៃកម្ពុជា ក្នុងការកម្ចាត់ចោលឱ្យដាច់ពូជនូវពូជ ក្បត់ជាតិ ៣ជំនាន់ និងមនោគមន៍វិជ្ជានយោបាយជ្រុលនិយមរបស់ពួកនេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជាមួយមានតែសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។”
ដោយ៖ពលជ័យ

ads banner