លោកតាម្នាក់ជិះរថយន្តឈ្នួលពីខេត្តកំពតមកដល់ភ្នំពេញ អកុសលគាំងបេះដូងស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកតាម្នាក់បានគាំងបេះដូងបាត់បង់ជីវិតនៅលើចិញ្ចើញផ្លូវព្រះមុនីរ៉េត កែងផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពេលដែលគាត់ជិះរថយន្តឈ្នួលពីខេត្តកំពតមកផ្ទះនៅឯភ្នំពេញ ដោយហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមសម្តីបុរសអ្នករត់កង់បីបានឲ្យដឹងថា ដំបូងឡើយរូបគាត់បានឈរហៅម៉ូយនៅម្តុំម៉ុងឌីយ៉ាល ពេលនោះក៏មានលោកតាម្នាក់ចុះពីរថយន្តឈ្នួលមកពីខេត្តកំពត ហើយបានហៅម៉ូតូកង់បីគាត់ជិះដើររកកន្លែងកោសជប់។ ភ្លាមនោះគាត់ក៏បានបើកម៉ូតូកង់បីដឹកលោកតា ទៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត រហូតមកដល់ចំណុចកែងផ្លូវព្រះសីហនុ ស្រាប់តែឃើញលោកតាមានសភាពថប់ដង្ហើម ទើបរូបគាត់ហៅប្រជាពលរដ្ឋជួយលើកដាក់មកលើចិញ្ចើមផ្លូវដើម្បីសម្រួលដង្ហើម ប៉ុន្តែអកុសលគ្រាន់តែដាក់លើចិញ្ចើមផ្លូវលោកតាក៏បានដាច់ខ្យល់ស្លាប់បានបង់ជីវិតទៅ។

ក្រោយមានហេតុការណ៍នេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យលើសាកសពលោកតា។ ដោយពិនិត្យ និងធ្វើកោសល្យវិច្ចយហើយសមត្ថកិច្ចសន្និដ្ឋានថា លោកតាស្លាប់ដោយសារគាំងបេះដូង ដូច្នេះសមត្ថកិច្ចពិនិត្យមើលនៅលើខ្លួនសព បាន ឃើញមានទូរសព្ទមួយគ្រឿងនឹងអត្តសញ្ញាណបណ្ឌ រួមទាំងសម្ភារមួយចំនួនទៀត។ សមត្ថកិច្ចបានបញ្ជាក់ថា សាកសពលោកតាមានឈ្មោះ ឡោ សាឡេះ អាយុ៧០ឆ្នាំ ស្នាក់នៅភូមិ១១ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner