កម្ពុជាកំពុងពង្រីកសំណង់ស្ថានីយ៍ព្រលានយន្តហោះខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជាគ្រោងនឹងចាប់ផ្តើមសាងសង់ស្ថានីយថ្មីសម្រាប់អ្នកដំណើរនៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២០។ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បើទោះបីមានការវិវត្តន៍ខ្ពស់នៃចំនួនទេស ចរណ៍ ប៉ុន្តែស្ថានីយ៍ទទួលចេញចូលអ្នកដំណើរ នៅមិនទាន់បានល្អដូចតាមបណ្តាប្រទេសដទៃទៀតលើសកល លោកនោះឡើយ។ អគ្គនាយកនៃក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA)លោក អាឡាំង ប្រ៊ង ក្នុងបទ បង្ហាញមួយចំពោះលោករដ្ឋមន្ត្រីម៉ៅហាវណ្ណាល់ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងនៅ ថ្ងៃទី១២កញ្ញានេះថា គម្រោងសាងសង់ស្ថានីយថ្មីសម្រាប់អ្នកដំណើរនៃព្រលានយន្តហោះអន្តរជាតិខេត្ត ព្រះសី ហនុ នឹងរៀបចំធ្វើនៅឆ្នាំក្រោយដែលនឹងមានសមត្ថភាពទទួលអ្នកដំណើរបានប្រមាណ៣លាន៦សែននាក់ សម្រាប់ដំណាក់កាលទី១ និងរហូតដល់ពាក់កណ្តាលឆ្នាំ២០២២ នឹងពង្រីកសមត្ថភាពទទួលបានរហូតដល់ ១០លាននាក់។
លោករដ្ឋមន្ត្រីម៉ៅ ហាវណ្ណាល់ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បី សម្រេចនូវគោលដៅនៃការសាងសង់ឲ្យបានរួចរាល់តាមផែនការ ជាពិសេសត្រៀមលក្ខណៈទទួលការហោះ ហើរពិសេសរបស់ថ្នាក់ដឹកនាំកំពូលពីបណ្តាប្រទេសនានា គ្រាដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ានចុងឆ្នាំ២០២២។
អាកាសយានដ្ឋានអន្តរជាតិក្នុងក្រុងព្រះសីហនុនេះ បច្ចុប្បន្នកំពុងដំណើរការពង្រីកផ្លូវរត់ហោះហើរ ពី២ពាន់ ៥០០ម៉ែត្រ ឲ្យដល់៣ពាន់៣០០ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២០ ដែល អាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងប្រភេទយន្តហោះខ្នាតធំផងដែរ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner