ក្រសួងអប់រំបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន»
ក្រសួងអប់រំបានសម្រេចបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន» ពាក់ព័ន្ធលទ្ធ ផលប្រឡងបាក់ឌុប។ ការបង្កើតគណៈកម្មការនេះក្រោយមានសិស្សយ៉ាងហោច១៥០នាក់ បានលើកគ្នាមកក្រ សួងអប់រំកាលពីថ្ងៃទី១១កញ្ញាដើម្បីធ្វើការតវ៉ាជំទាស់លទ្ធផល។ ការតវ៉ាកាលពីម្សិលមិញ រួមមានបេក្ខជនខ្លះ ដែលប្រឡងធ្លាក់និងបេក្ខជនខ្លះបានជាប់ប៉ុន្តែមិនពេញចិត្តនឹងនិទ្ទេសរបស់ខ្លួននិងស្នើអោយមានការដោះស្រាយរកយុត្តិធម៌ចំពោះពួកគេ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី១២កញ្ញានេះ បានបញ្ជាក់ថា « ដើម្បីជាការឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូចលើលទ្ធផលនៃការប្រឡងនេះ ក្រសួងបង្កើត គណៈកម្មការពិនិត្យនិងដោះស្រាយការតវ៉ារបស់បេក្ខជនដើម្បីពិនិត្យនិងដោះស្រាយករណីទាំង នោះក្នុងបំណងធ្វើឲ្យបេក្ខជននិងអ្នកអាណាព្យាបាលមានសេចក្តីទុកចិត្តនិងទទួលយកលទ្ធផលនៃការប្រឡង។ តាមលទ្ធផលប្រឡង សិស្សដែលប្រឡងធ្លាក់បាក់ឌុបក្នុងឆ្នាំ២០១៩នេះ មានប្រមាណជាង៣១ភាគរយដែល ស្មើនឹងប្រមាណជាជាង៣ម៉ឺននាក់។