នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបបានជនសង្ស័យ ៤នាក់ ករណីឆក់

ភ្នំពេញ ៖ បុរសជនសង្ស័យ ៤នាក់ត្រូវសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទបណ្ដាលឱ្យជនរងគ្រោះរងរបួស កាលវេលាម៉ោង១១និង០០នាទីយប់ថ្ងៃ២៧ ខែ តុលា ឆ្នាំ ២០២២នៅចំណុចផ្លូវលេខ០៥ ក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូសុីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

១-ជនសង្ស័យឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ។(មានសារធាតុញៀ)
២-ជនសង្ស័យឈ្មោះ ម៉ាន ហាហ្វីសុីន ភេទប្រុស អាយុ២៣ឆាំ្ន សា្នក់នៅ ភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ( មានសារធាតុញៀន )។សម្ភារៈដកហូតរួមមាន ទូរសព្ទចំនួន១គ្រឿងម៉ាក IPhone 13 ពណ៍ស (ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ)និងម៉ូតូហុងដាSCOOPYពណ៍ខ្មៅស្លាកលេខភ្នំេពញ 1IL.7474 (របស់ជនសង្ស័យ .លី អាល់រីហ្វីន) ។ ម៉ូតូម៉ាកហុងដាSCOOPYពណ៍សរសា្លកលេខភ្នំពេញ1JN-0994(របស់ជនសង្ស័យ.ម៉ាន ហាហ្វីសុីន) ។ ជនសង្ស័យទាំង ២នាក់ធ្វើសកម្មភាពភ្លាមចាប់បានភ្លាមរត់រួចជនសង្ស័យ ២នាក់បន្តតាមការស្រាវជ្រាវលុះដល់ថ្ងៃទី២៧ ខែ តុលាឆ្នាំ២០២២វេលាម៉ោង១១និង០០នាទីយប់កំលាំងជំនាញអធិការដ្ឋានខណ្ឌបានធ្វើការស្រាវជ្រាវបក្ខពួកសេសសល់រហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្ថែមទៀតមាន ១-ជនសង្ស័យឈ្មោះ ដួង តារ៉ាសក្ត័ ភេទប្រុស អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឫស្សីកែវ។(មានសារធាតុញៀ)
២-ជនសង្ស័យឈ្មោះ លីសាហ្វីអី ភេទប្រុស អាយុ១៨ឆាំ្ន សា្នក់នៅ ភូមិ១ សងា្កត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ( មានសារធាតុញៀន )។សម្ភារៈដកហូតរួម ៖ គ្មាន ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានប្រាប់ថានៅថ្ងៃខែឆ្នាំខាងលើចំណុចកើតហេតុខាងលើ ជនរងគ្រោះជិះpass upអង្គុយចុចទូរសព្ទស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ជិះម៉ូតូចំនួន៣គ្រឿងបានធ្វើឆក់ទូរសព្ទពីជនរងគ្រោះបានសំរេចត្រូវបានអ្នកបើកpass upគៀម៉ូតូដួលឃាត់បានជនសង្ស័យចំនួន២នាក់ចំណែក២នាក់ទៀតជិះគេចខ្លួនបាត់។លុះដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២២វេលាម៉ោង២៣:០០នាទីកំលាំងជំនាញខណ្ឌបានធ្វើការស្រាវជ្រាវបក្ខពួកសេសសល់រហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្ថែមទៀតមានឈ្មោះខាងលើនៅចំណុចផ្លូវលេខ០៥ក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១មកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធីចំពោះមុខកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner