ក្រុមរដ្ឋអ៊ីស្លាមអះអាងថា ខ្លួនជាអ្នកវាយប្រហារទីសក្ការៈបូជាអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ប្តេជ្ញាឆ្លើយតប

តេអេរ៉ង់៖ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារលើទីសក្ការៈបូជាមូស្លីមនិកាយស៊ីអ៊ីត ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្សចំនួន ១៥នាក់ ដោយបង្កើនភាពតានតឹងក្នុងប្រទេសមួយ ដែលកើតឡើងពីរលកនៃការតវ៉ា និងជំរុញឱ្យមានការព្រមានអំពីការឆ្លើយតបពីទីក្រុងតេអេរ៉ង់។

មន្ត្រីអ៊ីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលបានធ្វើការវាយប្រហារនៅទីសក្ការបូជា Shah Cheragh ក្នុងទីក្រុង Shiraz ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានស្តីបន្ទោស “ពួកភេរវករ takfiri” ដែលជាស្លាកសញ្ញា ប្រើសម្រាប់ពួកសកម្មប្រយុទ្ធមូស្លីម Sunni រឹងរូស ដូចជា ក្រុមរដ្ឋអ៊ីស្លាម។

ក្រុមនេះបានអះអាងពីការវាយប្រហារពីមុនៗក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការបំផ្ទុះគ្រាប់បែកចំនួនពីរគ្រាប់ក្នុងឆ្នាំ២០១៧ ដែលសំដៅទៅលើសភារបស់ប្រទេសអ៊ីរ៉ង់ និងផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីស្លាម Ayatollah Ruhollah Khomeini ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ahmad Vahidi បានស្តីបន្ទោសការតវ៉ាដែលកំពុងវាយលុកប្រទេសអ៊ីរ៉ង់សម្រាប់ការត្រួសត្រាយផ្លូវសម្រាប់ការវាយប្រហារ Shiraz ហើយប្រធានាធិបតី Ebrahim Raisi បាននិយាយថា អ៊ីរ៉ង់នឹងឆ្លើយតប នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner