មគ្គុទ្ទេសក៍អាកាសចរណ៍ផ្លូវការ៖ ប្រទេសថៃនឹងទទួលបានភ្ញៀវបរទេសចំនួន ២,៣ លាននាក់ជាប្រចាំខែ រហូតដល់ខែមីនា ឆ្នាំក្រោយ

បាងកក៖ ប្រទេសថៃអាចរំពឹងថា នឹងមានភ្ញៀវបរទេសមកដល់ ជាមធ្យម ២,៣ លាននាក់ក្នុងមួយខែ រហូតដល់ខែមីនា ឆ្នាំ២០២៣ នេះបើយោងតាមកាលវិភាគហោះហើររដូវរងារ ដែលបង្ហោះដោយ មគ្គុទ្ទេសក៍អាកាសចរណ៍ផ្លូវការ (OOG)។
OAG ប៉ាន់ប្រមាណថា ប្រទេសថៃនឹងឃើញភ្ញៀវអន្តរជាតិចំនួន ៥៧៣៥៣៨ នាក់ក្នុងមួយសប្តាហ៍ តាមកាលវិភាគរដូវរងា ពីខែតុលា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣។
OAG បានព្យាករណ៍ថា អ្នកដំណើរអន្តរជាតិភាគច្រើនដែលចុះចតក្នុងប្រទេសថៃ ក្នុងរដូវរងារនេះ នឹងមកពីអាស៊ីអាគ្នេយ៍ (អាស៊ីឦសាន អាស៊ីខាងត្បូង អឺរ៉ុប និង មជ្ឈិមបូព៌ា ។

លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ាន់ប្រមាណអ្នកដំណើររបស់ OAG សម្រាប់រដូវរងាគឺខ្ពស់ជាងតួលេខសម្រាប់រដូវក្តៅ ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner