ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំឲ្យយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន។ ប្រហែលជាអ្នកគួរតែធ្វើតាមដំបូន្មានរបស់មិត្តរួមការងារតិច ហើយជឿចជាក់លើវិចារណញាណរបស់ខ្លួនឲ្យបានច្រើន នោះអ្វីៗនឹងប្រសើរឡើងភ្លាមៗ។ ក្រៅពីនេះ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សដែលនៅជុំវិញខ្លួន ប៉ុន្តែសូមធ្វើដោយភាពទន់ភ្លន់ និងដោយប្រុងប្រយ័ត្ន។ ចំពោះរាល់ការផ្លាស់ប្តូរស្ថានភាពការងារផ្សេងៗគួរតែផ្អាកសិន ពីព្រោះអ្នកប្រហែលជាមិនអាចធ្វើឲ្យស្ថានភាពនៅជុំវិញខ្លួនដំណើរការដោយរលូនបានទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី ប៉ុន្តែភាពចម្រើនលូតលាស់ខ្លាំងអាចកើតឡើងនៅពេលរសៀល។ លោកអ្នកធ្វើការផ្លាស់ប្តូរស្ថានភាពការងារបាន ប្រសិនបើអ្នកមានគម្រោងផែនការ ប៉ុន្តែបើអាចគួរតែធ្វើការពិភាក្សាឲ្យបានម៉ត់ចត់ ឬធ្វើការរួមគ្នាជាគូ ឬជាក្រុមទើបទទួលផលយ៉ាងគាប់ប្រសើរ។ លោកអ្នកអាចមានបញ្ហារកាំរកូសមួយចំនួនក្នុងការងារ ប៉ុន្តែសូមរក្សាភាពអត់ធ្មត់ និងផ្តោះផ្តងយោបល់តែល្គិកណាតែអ្នកមានហេតុផលប៉ុណ្ណោះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះលោកអ្នកនឹងទទួលបានការផ្តល់យោបល់សម្រាប់ការផ្លាស់ប្តូរការងារ គឺមានន័យថាអ្នកមិនគួរធ្វើការផ្លាស់ប្តូរការងារ ឬកន្លែងការងារនោះទេ ពីព្រោះអ្នកមិនអាចសម្របខ្លួនទៅនឹងមជ្ឈដ្ឋានជុំវិញ ជាពិសេសគឺក្រុមថ្មី។ អ្នកមិនអាចរកឃើញនូវភាសាល្អប្រសើរក្នុងការនិយាយពិភាក្សា ពិគ្រោះយោបល់ជាមួយនឹងមិត្តរួមការងារ និងថ្នាក់លើបានទេ។ ផ្ទុយទៅវិញ អ្នកបានធ្វើការច្រើនណាស់ហើយក្នុងរយៈពេលនេះ ដូច្នេះគួរតែអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកខ្លះ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានថាមពលសម្រាប់ការជំនះលើកិច្ចការនានា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងស្ថានភាពមួយដែលច្បាស់លាស់ណាស់ក្នុងពេលនេះ។ គ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខដុមរមនារបស់អ្នកឡើយ។ ពេលវេលាល្អគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើការងារតាមបំណងប្រាថា្នគ្រប់ពេលវេលាទាំងអស់។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ ហើយត្រឡប់មកជាមិត្តវិញ។ ភាពចំាំបាច់ដែលអ្នកគួរធ្វើក្នុងថ្ងៃនេះគឺរក្សាភាពសប្បុរស។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានារបស់អ្នកនឹងទទួលបានទិន្នផលយ៉ាងល្អប្រសើរណាស់។ សូមកុំបានការព្រួយបារម្ភលើចំណុចណាមួយឡើយ លោកអ្នកអាចបំពេញការងារដោយជោគជ័យបានគ្រប់យ៉ាង។ លោកអ្នកក៏មិនចាំបាច់រងចាំការទំនុកបម្រុងរបស់អ្នកណាឡើយ ចូរចាប់ផ្តើមការងារដោយខ្លួនឯង និងយោងទៅលើគម្រោងផែនការដែលបានរៀបចំ។ ក្នុងនោះសូមប្រុងប្រយ័ត្ននឹងកំហុសផ្នែកឯកសារ ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចរបស់អ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះគួរតែផ្តោតលើការងារធម្មតារបស់អ្នក។ ឥឡូវមិនមែនជាពេលវេលាល្អដើម្បីដោះស្រាយរឿងរ៉ាវសំខាន់នោះទេ ហេតុដូច្នេះសូមព្យាយាមកំណត់សកម្មភាពជំនួញ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យលោកអ្នកផ្តោតទៅលើការងារជាវជាងការចំណាយពេលវេលានិយាយពីនេះពីនោះឥតប្រយោជន៍។ អ្នកក៏ះអាចក្លាយទៅជាចំណុចសម្រាប់ការនិយាយខ្សិបខ្សៀវពីមជ្ឈដ្ឋានជុំវិញខ្លួនដែរ ដូច្នេះគួរតែប្រយ័ត្នចំពោះសកម្មភាព។ ដោយឡែក លោកអ្នកមានអំណោយផលសម្រាបការវិភាគពត៌មាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ក្នុងនោះដែរ លោកអ្នកដែលបំពេញការងាររាជការ ក៏ដូចជាឯកជនអាចទទួលបានការលើកទឹកចិត្ត ឬពានរង្វាន់ចំពោះលទ្ធភាពការងារដែលអ្នកបានបំពេញនាពេលកន្លងមក។ បញ្ហាថ្ងៃនេះមិនអាចធានាបានឡើយ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយតាមដានស្ថានការណ៍ឲ្យបានញឹកញាប់។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ នោះភាពមិនប្រាកដប្រជា ឬស្ថានភាពអវិជ្ជមាននានាមិនគួរជាការរំខានដល់កិច្ចការ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការរៀបចំអ្វីមួយនោះទេ។ សូមព្យាយាមមិនជ្រៀតជ្រែកក្នុងជម្លោះការងារ។ សូមជៀសវាងប្រធានបទស្រួចស្រាវ ពីព្រោះករណីនោះនឹងផ្តល់នូវហេតុអាក្រក់មិនត្រឹមតែជាមួយការងារនោះទេ ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះផងដែរ។ ក្នុងពេលនេះគួរតែធ្វើយ៉ាងណាដោះស្រាយការជំពាក់បំណុល ដោយសារស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកកំពុងរង្គោះរង្គើរ ពីព្រោះអ្នកមិនអាចបង្ហាញពីភាពត្រឹមត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួនបាន។ ចំំពោះការប្រើប្រាស់អារម្មណ៍ក្នុងសកម្មភាពការងារគឺអាចធ្វើតទៅបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារទាំងឡាយដំណើរទៅដោយរលូន ក្រៅពីនោះគឺមានមនុស្សជាច្រើនគាំទ្រគំនិតយោបល់អ្នកណាស់។ វេលានេះមានភាពប្រែប្រួលមួយចំនួនចំពោះស្ថេរភាពការងារ ប៉ុន្តែមិនបាច់បារម្ភអ្វីខ្លាំងពេកនោះទេ ពីព្រោះវាស្ថានភាពបណ្តោះអាសន្ន ហើយអ្នកអាចដោះស្រាយបាន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជម្លោះដែលអាចកើតឡើងដោយភាពមិនច្បាស់លាស់ ដូច្នេះសូមព្យាយាមយ៉ាងណាបំពេញការងារដោយម៉ត់ចត់ និងត្រូវពឹងផ្អែកចំពោះពត៌មានលំអិត និងច្បាស់លាស់ជានិច្ច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានារបស់អ្នកនឹងទទួលបានទិន្នផលយ៉ាងល្អប្រសើរណាស់។ សូមកុំបានការព្រួយបារម្ភលើចំណុចណាមួយឡើយ លោកអ្នកអាចបំពេញការងារដោយជោគជ័យបានគ្រប់យ៉ាង។ លោកអ្នកក៏មិនចាំបាច់រងចាំការទំនុកបម្រុងរបស់អ្នកណាឡើយ ចូរចាប់ផ្តើមការងារដោយខ្លួនឯង និងយោងទៅលើគម្រោងផែនការដែលបានរៀបចំ។ ក្នុងនោះសូមប្រុងប្រយ័ត្ននឹងកំហុសផ្នែកឯកសារ ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចរបស់អ្នក។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់អ្នកហាក់មានភាពរឹងស្ទះ ហើយបញ្ហាប្រទាក់ក្រឡាក៏កើតបានផងដែរ។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយការពិភាក្សា ទំនាក់ទំនង និងការចរចា។ ភាពអវិជ្ជមានទាំងនេះវាទាក់ទងនឹងវិធីសាស្រ្តអនុវត្តរបស់អ្នក ដូច្នេះត្រូវតែប្រាកដថាអ្នកបានគិតគូរម៉ត់មុននឹងចេញគោលការណ៍ ឬសម្រេចការអ្វីមួយ។ ចំពោះការងារថ្ងៃហាក់មានចំនួនច្រើនដែលទាមទារការទទួលខុសត្រូវ និងការដោះស្រាយ ដូច្នេះសូមព្យាយាមបញ្ចប់ការងារនោះឲ្យបានច្រើនបំផុត។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់ប្រទះនូវភាពរឹងស្ទះច្រើន ដែលមិនអាចអនុញ្ញាតឲ្យអ្នកបានសម្រេចទៅដល់គោលដៅដែលបានគ្រោងទុកនោះទេ។ លោកអ្នកគួរតែចំណាយពេល និងកំលាំងកាយចិត្តច្រើនបន្ថែមទៀតទៅលើការងារ។ ត្រូវមានទំនួលខុសត្រូវសូម្បីតែរឿងរ៉ាវតូចតាចក៏ដោយ។ ប្រសិនបើជាអ្នកអាចធ្វើបាន នោះផលរំខាន និងភាពរឹងស្ទះមួយចំនួននឹងអាចបញ្ជៀសបានដោយវិជ្ជមាន។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន គឺត្រូវប្រយ័ត្នចំពោះការយល់ច្រលំ។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ រោង មមី រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថាទទួលបានលទ្ធផល ដែលបានរងចាំ។ ក្នុងនោះការបណ្តាក់ទុន ការបើកហាងថ្មី និងការផ្លាស់ប្តូរនានាសុទ្ធតែមាន ស្ថេរភាព។