សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា

កំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា យើងមិនបានរួមតែសុខនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺយើងរួមទុក្ខ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលប្រជាជនមានបញ្ហា ពេលនោះគេឃើញមុខរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា និងឃើញមុខរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងបានរួមដំណើរជាមួយគ្នា អស់រយៈពេលជាង៤៤ឆ្នាំ រួចមកហើយ នៅពេលដែលយើងចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនយើងអាចមើលឃើញពីឥរិយាបថទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាល៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner